Chelsea ចាប់អារម្មណ៍នឹងខ្សែបម្រើ Franck Kessie របស់ Atalanta

          ក្លឹបតោខៀវ Chelsea បានតាមឃ្លាំមើលកីឡាករ Franck Kessie របស់ក្លឹប Atalanta ។

ការសម្រេចចិត្តចាកចេញរបស់ Oscar ទៅ​ចូល​រួម​ជាមួយ​ក្លឹប​នៅ​ចិន​ក្នុង​តម្លៃ​៥២​លាន​ផោន​ ដូចជាជួយឲ្យលោក Antonio Conte ​មានដើមទុនដើម្បី​ចំ​ណាយ​នៅ​រដូវ​កាល​ទិញ​ដូរ​កី​ឡាករ​ ខណ:ពេលលោកចង់បន្ថែម​ខ្សែ​ប្រ​យុទ្ធ​​ម្នាក់​ទៀត​ ដើម្បី​គាំទ្រ​ដល់​កីឡាករ Nemanja Matic និង​ N`Golo Kante ។

          ក្លឹប​ Chelsea នៅតែរក្សាចំណាប់អារម្មណ៍​លើ​កីឡាករ Radja Nainggolan របស់​ក្លឹប Roma ដែល​ពួកគេ​បរាជ័យ​ក្នុងការ​ចរចារផ្ទេរកាល​ពី​រដូវ​ក្តៅឆ្នាំ​មុន។​ ពួកគេ​ចង់ធ្វើ​តេស្ត​​ក្លឹប Roma ម្តងទៀត​នៅ​ខែ​ក្រោយ​ពីព្រោះ​លោក Conte ពិតជា​ចង់បាន​កីឡាករ​វ័យ​២៨​ឆ្នាំរូបនេះខ្លាំងណាស់​ ។​

          ប៉ុន្តែកីឡាករ Franck Kessie វ័យ​២០​ឆ្នាំរបស់ Atalanta អាចជាខ្សែបម្រើ​ដ៏ ស័ក្តិ​សម​ម្នាក់។ គាត់​វ័យ​ក្មេង​តែ​ត្រូវបាន​ក្រុ​ម​ជម្រើស​ជាតិ​កូឌីវ័រ​កោះហៅ​សម្រាប់​កា​រ​ប្រកួត​ក្របខណ្ឌ Africa Cup of Nations​ ហើយបន្ទាប់ពីតាមឃ្លាំ​មើលមួយ រយ:​ Chelsea កំពុងតែបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាកររូបនេះ៕

Franck adverise with khmeread

មតិយោបល់