រឿងមិនគួរឱ្យជឿនៅរវ៉ាន់ដា! ស៊ុតអ្នកចាំទីយ៉ាងម៉េចក៏មិនចូល ខ្សែប្រយុទ្ធគូប្រជែងរត់ទៅដាក់មន្តអាគមអូមអាមភ្លាម ស៊ុតចូលភ្លែត

    ​រឿងរ៉ាវ​ដ៏​ចម្លែក​មួយ​បាន​កើតឡើង​នៅក្នុង​ពិភព​បាល់ទាត់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​    ​ភាពចម្រូងចម្រាស់​បាន​កើតឡើង​ក្នុងការ​ប្រកួត​មួយ​រវាង​ក្រុម Mukura Victory និង Rayon Sports ពេលដែល​ខ្សែប្រយុទ្ធ​របស់​ក្រុម Mukura កីឡាករ Moussa Camara បានធ្វើ​រឿង​ចម្លែក​មួយ​ដែល​ធ្វើឱ្យ​គាត់​ត្រូវបាន​គេ​ចោទប្រកាន់ថា​មន្តអាគម​អូមអាម​ក្នុង​លី​ក​ប្រទេសរ​វ៉ាន់ដា​។​

​    ​ខណៈដែល​ក្រុម​របស់គាត់​កំពុង​តាម​ពីក្រោយ ១-០ គាត់​បានតែ​ត​បុក​បង្គោល​ទី ជាមួយនឹង​ការខកខាន​ឱកាស​ជាច្រើន​ទៀត ហើយ​ប្រឹង​ស៊ុត​យ៉ាងណា​ក៏​មិន​ចូល​។ ជាការ​ពិត​គាត់​ពិតជា​ខកចិត្ត​ចំពោះ​អ្វីដែល​បានកើត​ឡើង ហើយ Camara ក៏បាន​ធ្វើ​រឿង​មួយ​ដ៏​គួរឱ្យ​ចម្លែក​បំផុត​។

​    ​នៅក្នុង​វីដេអូ​ខាងក្រោម​បានបង្ហាញ​ពី​សកម្មភាព​របស់គាត់​កំពុង​រត់​សម្តៅទៅ​កាន់​ទី​របស់​គូប្រកួត​ខ្លួន និង​បានដាក់​វត្ថុ​មួយ​ទៅនឹង​បង្គោល​ទី​។ ពេល​គាត់​ត្រឡប់មកវិញ កីឡាករ​របស់ Rayon ពិតជា​ខឹងសម្បារ​យ៉ាងខ្លាំង និង​ព្យាយាម​ដេញ​ទាត់​កីឡាករ​រូបនេះ​។​

​    ​នៅ​ទីបំផុត ជម្លោះ​ត្រូវបាន​ដោះស្រាយ និង​បន្ត​ការប្រកួត​ជាធម្មតា​។ ប៉ុន្តែ​នាទី​ក្រោយពី​សម្រាក​តង់​ទីមួយ Camara អា​ចរក​គ្រាប់​បាល់​តាម​ស្មើ​ដូច​បំណង​។

​    ​យោងតាម​វេ​ប​សាយ Mirror បានឱ្យដឹងថា ឧបទ្ទវហេតុ​មួយ​នេះ បាន​បណ្តាលឱ្យ​សហព័ន្ធ​បាល់ទាត់ FA ប្រទេស រ​វ៉ាន់ដា​បាន​ផ្លាស់ប្តូរ​ច្បាប់​មួយចំនួន​។ កីឡាករ​មួយចំនួន​ដែល​ត្រូវបាន​គេ​ជឿជាក់ថា បង្កើតឱ្យមាន​អំពើ​អាប​ធ្មប់​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ១០​ម៉ឺន​ហ្វ្រ​ង់រ​វ៉ាន់ ដែលមាន​តម្លៃ​ជាង ១០០​ដុល្លារ​។ ពិតជា​រឿង​ចម្លែក​មិន​ធ្លាប់មាន​មែន​!!!!៕

Witchcraft in rwanda 600x400 adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់