Eric Bailly និយាយថា Jose Mourinho ជាអ្នកចាត់ការទូទៅល្អដាច់គេលើលោក

​    ​Eric Bailly ទទូចថា អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho គឺជា​អ្នកចាត់ការ​ទូទៅ​ល្អ​ដាច់​គេ​ក្នុង​ពិភពលោក និង​និយាយថា គាត់​ចង់​ស្នាក់នៅ​បន្ត​នៅលើ​ទឹកដី Old Trafford សម្រាប់ "​រយៈពេល​វែង​"​។​

​    ​តារាបាល់ទាត់​វ័យ ២២​ឆ្នាំ​រូបនេះ​បានចាប់ផ្តើម​អាជីព​នៅ​រដូវ​កាល​ថ្មី​ទាំង​រអាក់រអួល​នៅ United បន្ទាប់ពី​រងរបួស​ពេល​ចាញ់ Chelsea ៤-០ កាលពី​ខែតុលា ហើយ​តាំងពី​ពេល​នោះមក​បាន​ចូលមក​ហ្វឹកហាត់​ពេញលេញ​វិញ​ហើយ ក្រោយ​រងរបួស​ក្បាលជង្គង់​កម្រិត​ស្រាល​ពេល​ឈ្នះ​នៅ​ទឹកដី Crystal Palace ២-១ កាលពី​ដើមខែ​នេះ​។​

​    ​Bailly បាន​ក្លាយទៅជា​ហត្ថលេខា​ទិញ​ដំបូង​គេ​របស់លោក Mourinho នៅឯ​បិសាច​ក្រហម​ពី Villarreal ក្នុងតម្លៃ ៣០​លាន​ផោន ហើយ​គាត់​បាន​បង្ហើប​ឱ្យដឹងថា ឱកាស​ក្នុង​លេង​សម្រាប់​ក្លឹប​ថ្មី​របស់ខ្លួន និង​ធ្វើការ​ក្រោមបង្គាប់​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ គឺជា​កត្តា​ជំរុញ​ឱ្យ​គាត់​សម្រេចចិត្ត​ចាក​ចេញពី​ទឹកដី​អេ​ស្ប៉ា​ញ​។​

​    ​Bailly បាន​បញ្ជាក់ថា "​គាត់​គឺជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់ ល្អ​ដាច់​គេ​លើ​លោក វា​គឺជា​រឿង​ដ៏​រីករាយ​មួយ​ដែល​បានធ្វើការ និង​ហាត់រៀន​ជាមួយ​គាត់​។ ខ្ញុំ​សង្ឃឹមថា​វា​នឹង​បន្ត​ដូចនេះ ហើយ​ខ្ញុំ​អាច​ស្នាក់​បន្ត​នៅ​បិសាច​ក្រហម​សម្រាប់​រយៈពេល​វែង​។ ខ្ញុំ​ពិតជា​រីករាយ​បំផុត ជាមួយនឹង​ក្រុម និង​មិត្ត​រួម​ក្រុម​របស់ខ្ញុំ​។ បន្តិច​ម្តងៗ ខ្ញុំ​កំពុង​ទទួលបាន​ការយ​ល់​ដឹង​បន្ថែមទៀត​"៕

 

1 adverise with khmeread
ប្រភព៖ SkySport

មតិយោបល់