របាយការណ៍​ថ្មី​បង្ហាញថា Kim Jong Un ប្រហារជីវិត​មនុស្ស​សំខាន់​ជាង ៣០០ នាក់ តាំងពី​ឡើងកាន់​អំណាច​

​    ​របាយការណ៍​ថ្មី​មួយ​អះអាងថា មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង Kim Jong Un បាន​បញ្ជា​ឱ្យ​កាត់ទោស​មនុស្ស ៣៤០ នាក់​មកហើយ​ចាប់តាំងពី​កាន់អំណាច​ក្នុង​ឆ្នាំ ២០១១ មក​។​

​    ​វិទ្យាស្ថាន​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​ប្រទេស​កូរ៉េខាងត្បូង​ចេញផ្សាយ​របា​ការណ៍​អំពី "​ការគ្រប់គ្រង​មិនបាន​ល្អ​របស់​រដ្ឋាភិបាល Kim Jong Un រយៈពេល ៥ ឆ្នាំ​" ដោយបាន​រៀបរាប់​លម្អិត​ថា​តើ​មេដឹកនាំ​កូរ៉េខាងជើង​ប្រើ​ច្បាប់​សម្លាប់​ដើម្បី​រឹតបន្តឹង​ក្នុង​ក្ដោប​ក្ដាប់​អំណាច​យ៉ាងណា​។​

​    ​អ្នក​ដែល​ត្រូវបាន​សម្លាប់ចោល​មាន​ប្រហែលជា ១៤០ នាក់​គឺជា​មន្ត្រី​រដ្ឋាភិបាល​រប​ស់​ប្រទេស​កូរ៉េខាងជើង កងទ័ព និង​អ្នកធ្វើ​ការឱ្យ​បក្ស​ផ្សេង​។​

​    ​អ្នកវិភាគ​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន RAND Corporation លោក Bruce Bennett បាន​ប្រាប់​ទៅកាន់ CNN ថា​មេដឹកនាំ​ផ្ដាច់ការ​បានបង្ហាញ​ពី​ភាព​សាហា​ឃោ​ឃៅ​ខ្លាំង​បំផុត និង​គ្មាន​ធម៌​មេត្តា​ចាប់តាំងពី​ឆ្នាំ ២០១១ មកម្ល៉េះ​។​

​    ​លោក Bruce Bennett បាន​និយាយថា "​ឧទាហរណ៍ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​គាត់​(Kim Jong Un) ដែល​បម្រើការ​ក្នុងនាម​ជា​មេដឹកនាំ​កូរ៉េខាងជើង គាត់​បាន​ដក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ដូច​ស្ពៃ ៥ ដង ខណៈដែល​ឪពុក​របស់គាត់​បាន​ប្ដូរ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តែ​បី​ដង​ប៉ុណ្ណោះ​ក្នុង​រយៈពេល ១៧ ឆ្នាំ ហើយ​មេដឹកនាំ​ឪ​កូន​ទាំងពីរ​នេះ​បាន​ប្ដូរ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​គឺ​ដោយសារតែ​ខ្លះ​បាន​ស្លាប់​និង​ខ្លះទៀត​ចាស់ជរា​"៕

ប្រភព៖CNN

161212165328 01 kim jong un north korea exlarge 169
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...