សកម្មជន​មួយរូប​និយាយថា កូរ៉េខាងជើង​មក​រៀន​ផលិត​នុយក្លេអ៊ែរ​នៅ​ជប៉ុន​

    ​សាកលវិទ្យាល័យ​មួយ​នៅក្នុង​ទីក្រុង​តូ​ក្យូ​ត្រូវបាន​ចោទប្រកាន់ថា ក្លាយជា​កន្លែង​បង្វឹក​សិស្ស​ដែលជា​អ្នក​រួមចំណែក​ក្នុង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​។​

​    ​លោក Ken Kato ប្រធាន​អង្គការ​សិ​ទិ្ធ​មនុស្ស​ក្នុង​តំបន់​អាស៊ី​បានដាក់​ញ​តិ្ត​ស្នើ​ទៅ​ប្រទេស​អាមេរិក ដើម្បី​ជំរុញឱ្យមាន​ការស៊ើបអង្កេត​ឱ្យបាន​ហ្មត់ចត់​ចូលទៅក្នុង​ការរំលោភបំពាន​នៃ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដោយ​សាកលវិទ្យាល័យ Korea University​។​

​    ​លោក Kato បាន​អះអាងថា សាកលវិទ្យាល័យ​មាន​ទីតាំងនៅ​Kodaira ភាគ​ខាងជើង​ទីក្រុង​តូ​ក្យូ​នេះ តម្រូវឱ្យ​និស្សិត​ចុះឈ្មោះ​ធ្វើជា​សមាជិក​សម្ព័ន្ធ​យុ​ជន​កូរ៉េ​ក្នុងប្រទេស​ជប៉ុន ដែល​ប្តេជ្ញា "​បណ្តុះ​យុវជន​ទាំងនោះ​ឱ្យក្លាយ​ទៅជា​អ្នកដើរ​តាម Kim Il-sung-Kim Jong-il"​។​

​    ​សាកលវិទ្យាល័យ​នេះ​ត្រូវបាន​រាយការណ៍​ថា​មាន​ថ្នាក់​គីមីវិទ្យា​កម្រិត​ខ្ពស់ គ្រប់គ្រង​វិស្វកម្ម វិស្វកម្ម​អេឡិចត្រូនិក គ្រឿង​ម៉ាស៊ីន​អេឡិចត្រូនិក និង​រូបវិទ្យា​នុយក្លេអ៊ែរ​។​

​    ​សាកលវិទ្យាល័យ​នេះ​ប្រតិបត្តិ​ការឡើង​ដោយ Chongryun អង្គការ​មួយ​ដែល​តំណាង​ដោយ​អ្នកស្រុក​កូរ៉េ​នៅក្នុង​ប្រទេស​ជប៉ុន​ដែល​នៅតែ​ស្មោះត្រង់​នឹង​ប្រទេស​កូរ៉េខាងជើង​។​

​    ​បន្ថែម​ពីលើ​នោះ​លោក Kato អះអាងថា សាកលវិទ្យាល័យ​នេះ​បាន​ប្រើ​ជា​មណ្ឌលកណ្ដាល​របស់​ប្រទេស​កូរ៉េខាងជើង​សម្រាប់​សកម្មភាព​ចារកម្ម​ក្នុងប្រទេស​ជប៉ុន​ផងដែរ​។​

​    ​ហើយ​គាត់​បាន​ព្រមាន​ថា "​យើង​ត្រូវតែ​បញ្ឈប់​ឧស្សាហកម្ម​នុយក្លេអ៊ែរ​និង​សកម្មភាព​ចារកម្ម​ក្នុងប្រទេស​ជប៉ុន​ជាបន្ទាន់​តាមតែ​អាចទៅរួច​។ អាវុធ​នុយក្លេអ៊ែរ​គឺ​កំពុងស្ថិត​ក្នុង​ដៃ​ជន​ផ្ដាច់ការ​ពិភពលោក ហើយ​គ្មាន​នរណា​ដឹងថា​ពេលណា​ជន​ផ្ដាច់ការ​រូបនេះ​ចុច​ប៊ូ​តុង​វា​នោះឡើយ​"៕

3 63
adverise with khmeread

អ្នកនឹងចូលចិត្ត