Liverpool ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​? Redknapp ចេញមក​ទស្សន៍ទាយ​ក្រុម​ដែល​នឹង​ឈ្នះ​ពាន​នា​រដូវ​កាល​នេះ​

    ​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspurs និង​ជា​អ្នកចាត់ការ​ម្នាក់​ដែល​គេ​ចាត់ទុកជា​អ្នកចាត់ការ​ថ្នាក់​កំពូល​របស់​អង់គ្លេស​លោក Harry Redknapp ជឿជាក់ថា តោ​ខៀវ Chelsea គឺជា​បេក្ខភាព​នាំមុខគេ​សម្រាប់​ដំណើរ​ប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​ទោះយ៉ាងណា បុរស​អាយុ ៦៩ ឆ្នាំ​រូបនេះ​មិនបាន​ចាប់អារម្មណ៍​ក្រុម​ណាមួយ​នោះទេ​រដូវ​កាល​នេះ ហើយ​គាត់​បាន​ទស្សន៍ទាយ​ថា​ការ​ប្រជែង​ពាន​គឺមាន​លក្ខណៈ​ចំហ ថ្វីបើ Chelsea ឈ្នះ ១២ ប្រកួត​ជាប់​គ្នា​ក៏ដោយ​។​

​    ​Redknapp បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ talksport ថា "​ខ្ញុំ​បាន​មើល​ការប្រកួត Man City ហើយ​ពួកគេ​មិនសូវ​គួរឱ្យ​ចាប់អារម្មណ៍​ប៉ុន្មាន​នោះឡើយ​នៅឯ​ទឹកដី Hull"​។​

​    ​"​ពួកគេ​បាន​សម្រាក​ខ្លះ ហើយក៏​ចាប់ផ្តើម​លេង​ល្អ​វិញ​។ ខ្ញុំ​មិនបាន​មើល​ការប្រកួត​ពួកគេ​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា ពួកគេ​អាចជា​ជ័យលាភី​ពាន​លី​ក​អង់គ្លេស​"​។​

​    ​"​សូម្បី Chelsea និង Bournemouth ក៏មាន​ឱកាស​លើក​ពាន​ដូចគ្នា​ដែរ ប៉ុន្តែ​នៅ​ខណៈ​នេះ ប្រសិនបើ​ឱ្យ​ចាក់​លុយ សូម​ចាក់​យក Chelsea ចុះ​មិន​ខុស​ទេ​"​។​

​    ​"​ខ្ញុំ​នៅតែ​មិនទាន់​គិតថា​វា​ត្រូវ​បានបញ្ចប់​នៅឡើយ​នោះទេ នឹងមាន​ការប្រែប្រួល​ទៀត​។ Arsenal នៅតែ​អាច​រកបាន​លទ្ធផល​ល្អ ទោះបី​លេង​ទាំង​លំបាក​។ ក្រុម​លំបាកៗ​ដូច West Brom កំពុង​នៅ​រង់ចាំ​ទីនោះ​នៅឡើយ​ទេ​។ ការ​ប្រជែង​ពាន​មិនទាន់​ចប់​ឡើយ​"​។​

​    ​Redknapp សារភាពថា ក្លឹប​មួយចំនួន​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​ប្រាំមួយ អាច​នឹងមាន​ឱកាស​ឈ្នះ​ពាន ប៉ុន្តែ​គាត់​បាន​រំពឹងថា ទាំង​ហង្ស​ក្រហម Liverpool និង​បិសាច​ក្រហម Manchester United នឹងមិន​មានមុខ​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​ឡើយ​។​

​    ​គាត់​បាន​បន្ថែមថា "​ប្រសិនបើ​ក្លឹប​មួយចំនួន​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​ប្រាំមួយ​អាចដាក់​ឱ្យ​រត់​ទន្ទឹមនឹង​គ្នា​បាន ពួកគេ​អាច​នៅតែ​ឈ្នះ​វា ហើយ​ក្លឹប​ចំនួន​ពីរ​នៃ​ចំណាត់ថ្នាក់​កំពូល​ទាំង​ប្រាំមួយ​នេះ ក្រៅពី Chelsea អាច​នឹង​ធ្លាក់​ចេញពី​វា (​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​)​។ ក្លឹប​ណាខ្លះ​នឹង​ធ្លាក់​ចេញពី​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​? ខ្ញុំ​គិតថា Arsenal នឹង​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​។ ខ្ញុំ​គិតថា Tottenham នឹង​នៅ​ក្នុងនេះ​ដូចគ្នា​។ ក្លឹប​ណាខ្លះ​នឹង​ធ្លាក់​ចេញ​? Chelsea នឹង​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន​។ Man City នឹង​ដូចគ្នា​។ ខ្ញុំ​គិតថា Liverpool (​នឹង​ធ្លាក់​ចេញ​)​។ ខ្ញុំ​ស្រឡាញ់ Liverpool ពួកគេ​ពិតជា​ល្អ ប៉ុន្តែ Mane ទៅ​ឆ្ងាយ​ទៅលេង African Cup ហើយ​នោះ​ហើយនឹង​ជាការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​ពួកគេ​"៕

5863bf5a49a881af10000001 adverise with khmeread

មតិយោបល់