Massimiliano Allegri អ្នកចាត់ការ Juventus ចង់​មក​ដឹកនាំ Arsenal

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​សេះបង្កង់ Juventus លោក Massimiliano Allegri ត្រូវបាន​គេ​រាយការណ៍​ថា មាន​គោលបំណង​ចង់​ជំនួស​តំណែង​របស់លោក Arsene Wenger ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal ខណៈដែល​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង​រូបនេះ ត្រូវបាន​គេ​រំពឹងថា នឹង​ចាក​ចេញពី​ទឹកដី Emirates Stadium ពេលដែល​កុងត្រា​របស់គាត់​ផុតកំណត់​នៅឯ​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

​    ​យោងតាម​វេ​ប​សាយ The Sun បានឱ្យដឹងថា អ្នកចាត់ការ​ទូទៅ​វ័យ ៤៩​ឆ្នាំ​លោក Allegri គឺ​ចង់ "​កសាង​រជ្ជកាល​ថ្មី​របស់ខ្លួន​" ជាមួយនឹង​កាំភ្លើង​ធំ និង​ទំនងជា​នឹង​ចាក​ពី​សេះបង្កង់​នៅឯ​ចុងបញ្ចប់​រដូវ​កាល ២០១៦-១៧​នេះ ដោយសារតែ​ទំនាក់ទំនង​ដ៏​អាក្រក់​របស់គាត់​ជាមួយនឹង​អ្នកកាសែត​អ៊ីតាលី​។​

​    ​វេ​ប​សាយ The Sun បាន​បន្ថែមទៀតថា ភ្នាក់ងារ​របស់លោក Allegri បាន​ស្ថិតនៅក្នុង​ការទាក់ទង​នឹង​គ្នា​ជាស្រេច​ជាមួយនឹង Arsenal ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការជំនួស​តំណែង​របស់លោក Wenger ក្នុង​ទីផ្សារ​រដូវក្តៅ​ខាងមុខនេះ​។​

​    ​លោក Wenger បាន​ចូលមក​កាន់កាប់​នៅលើ​ទឹកដី Arsenal ចាប់តាំងពី​ឆ្នាំ​១៩៩៦ និង​បាន​ដឹកនាំ​ពួកគេ​ឱ្យ​ឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ចំនួន​បី និង​ពាន​ក្នុងស្រុក FA Cup ចំនួន​ប្រាំមួយ​លើក​៕

adverise with khmeread