ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់​ជនសង្ស័យ ​២​ នាក់​ឆក់យក​ទូរស័ព្ទ​តាមផ្លូវ​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​តាមផ្លូវ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៨ ​ខែធ្នូ​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រហែល​១ ​និង​២០​នាទី​រសៀល​នៅ​ចំណុច​បណ្តោយ​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ​ ចាន់ ម៉ៅ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​និង​២-​ឈ្មោះ ​ស៊ុម សុភា​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល សង្កាត់​ស្ទឹងមានជ័យ  ខណ្ឌមានជ័យ។​

    ចំណែក​ជនរងគ្រោះ​១-​ឈ្មោះ​ ហេ ម៉ី​ជី​ញ​ ភេទ​ស្រី អាយុ​១៤​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​សិស្ស​ស្នាក់នៅ​ភូមិ​ថ្មី​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​និង​២-​ឈ្មោះ​ ឡែ​ន លីដា​ ភេទ​ស្រី​ អាយុ​១៤​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​សិស្ស​ផ្ទះជួល​ភូមិ​ស្លែង​រលើង​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​។​

    សម្ភារៈ​វត្ថុតាង​ចាប់យក ​និង​ដកហូត​រួមមាន ​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ ​ពណ៌ស​ចំនួន​០១, ​ម៉ូតូ​ចំនួន ​០១ ​គ្រឿង​ម៉ាក​សេ​១២៥ ​សេរី​២០០៨​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1AK-9762 (​ជិះ​ធ្វើ​សកម្មភាព) ​និង​ដែក​កែច្នៃ​សម្រាប់​កាច់​បំផ្លាញ​សោរ​ម៉ូតូ​ចំនួន​ ​០១។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៨​ ខែធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១​ និង​២០​នាទី​រសៀល​ខណៈ​ជនរងគ្រោះ​ឈ្មោះ​ ហេ ម៉ី​​ជី​ញ​ បាន​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ​ចេញពីផ្ទះ​នៅ​សង្កាត់​ស្ទឹងមានជ័យ​ដោយ​ឌុប​មិត្ត​ភ​ក្ដិ​ឈ្មោះ​ ឡែ​ន លីដា​ ទៅផ្ទះ​នៅ​ភូមិ​ស្លែង​រលើង​សង្កាត់​ទឹកថ្លា​ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ​ពី​កើ​តទៅ​លិច​។​

    លុះដល់​ចំណុច​ក្រុម​១៩​ ភូមិ​ត្រពាំង​ឈូក​ ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន ​០២ ​នាក់​ជិះ​ម៉ូតូ​ចំនួន ​០១ ​គ្រឿង​ម៉ាក​សេ​១២៥ ​សេរី​២០០៨​ ព​ណ៌​ខ្មៅ​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ជិះ​ទៅបាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ​ម៉ូតូ​ជនសង្ស័យ​បាន​ដួល​នៅពេលនោះ​ជនរងគ្រោះ​បាន​ស្រែកថា​ចោរៗ ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្បែរ​នោះបាន​ឃាត់​ជនសង្ស័យ​បានប្រគល់​ឱ្យ​សមត្ថកិច្ច​តែម្តង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ៕

Unnamed
adverise with khmeread
Loading ad ...