adverise with khmeread 0

៧ ចំណុច​ធ្វើឱ្យ​ស្រស់ស្រាយ​រាល់​ព្រឹក​

​    ​១. ពន្លាត​សរសៃសសូង​
​    ​នៅពេល​ភ្ញាក់​ពី​ដំណេក កុំ​ទាន់​អាល​ប្រញាប់​ក្រោក​ចេញពី​គ្រែ គួរ​គេង​ពត់​ខ្លួន​ពន្លាត​សរសៃសសូង​រាងកាយ និង​ស្ងាប​ដេញ​ក​ម្ចិ​ល​ឲ្យ​ហើយ​។ កាយវិការ​ល្អ​បំផុត គឺ​សន្ធឹង​ដៃស្តាំ​និង​ជើងឆ្វេង​ដំណាលគ្នា​រួច​ប្តូរ​ជា​ដៃ​ឆ្វេង​ជើង​ស្តាំ​វិញ​សន្ធឹង​ម្តងៗ ត្រួវ​នៅ​ត្រឹង​ស្ងៀម ៥​នាទី​សិន សឹម​បន្ធូរ​វិញ​។​

​    ​២. នឹក​ដល់​អ្វីដែល​នាំ​ឲ្យ​ស្ទុះស្ទារ​
​    ​នៅពេល​នឹក​ដល់​ការ​ច្រើន​កំពុង​រង់ចាំ​អ្នក​ទៅ​ដោះស្រាយ អ្នក​មិន​ចង់​ក្រោកពីដំណេក​ឬ​ក្រោក​ឡើង​ដោយ​អារម្មណ៍​មិន​សប្បាយចិត្ត​។ ដូច្នេះ​អ្នក​គួរ​ដាស់​អារម្មណ៍​ខ្លូន​ឯង ដោយ​ក្លិន​កាហ្វេ​នៅពេល​ព្រឹក ហើយ​នឹក​ដល់​អ្វីដែល​សាង​ភាព​ស្ទុះស្ទារ ដូចជា​មាន​ណាត់​ជាមួយ​កំពូល​ដួងចិត្ត​ទទួលទាន​អាហារ​ពេល​ល្ងាច ឬ​ល្ងាច​នេះ​មាន​កម្មវិធី​ទូរទស្សន៍​ល្អមើល​ជាដើម​។​

​    ​៣. ទទួល​ខ្យល់អាកាស​បរិសុទ្ធ​
​    ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដោយ​អាកាសធាតុ​បរិសុទ្ធ នាពេល​ព្រឹក​ដោយ​បើក​បង្អួច​ឲ្យ​អស់​ឲ្យ​ខ្យល់​ចេញចូល​ស្រួល រួច​អង្គុយពែនភ្នែន ខ្នង​ត្រង់ ដកដង្ហើម​ចេញចូល​ឲ្យ​បាន​វែងៗ​យឺតៗ ដើម្បី​ឲ្យ​រាងកាយ​បានទទួល​អុកស៊ីសែន​ពេញលេញ​។​

​    ​៤. ការហាត់​ប្រាណ​លើ​គ្រែ​
​    ​ការហាត់​ប្រាណ​នៅពេល​ព្រឹក នឹង​ជួយ​ឲ្យ​ចរន្តឈាម​ដើរ​ស្រួល ស្រស់ស្រាយ​សាកល្បង​ធាក់​កង់​លើ​គ្រែ​រួច​លើកជើង​ធាក់​កង់​ក្នុង​អាកាស​។​

​    ​៥. ទឹក​ត្រជាក់​ស្រស់ស្រាយ​
​    ​មនុស្ស​សម័យមុន​ថែទាំ​សុខភាព ដោយ​ប្រើ​ទឹក​ត្រជាក់​បាច​ជា​លម្អ​ទឹក​ទៅលើ​ផ្ទៃមុខ ព្រោះ​នឹង​ជួយ​ឲ្យ​ចរន្តឈាម​លើ​ស្បែក​ដំណើរការ​បានល្អ បន្ទាប់មក ទៅ​ងូតទឹក​ត្រជាក់ ដែល​ធ្វើ​ឲ្យ​ចរន្តឈាម មាន​ភាព​ស្ទុះស្ទារ សកម្ម​ជាង​មុន រួច​ម៉ាស្សា​ដៃត្រង់​ចំណុច ដែល​នាំ​ឲ្យ​ស្វាយ​ភ្នែក​ដោយ​លារ​ប្រោះ​ម្រាមដៃ និង​កូន​បាល់​(​ទំហំ​បាតដៃ​)​សង្កត់​លុ​ញ​លើ​បាតដៃ​ទាំងសងខាង សង្កត់​កូន​បាល់​ត្រង់​កណ្តាល​បាតដៃ សង្កត់​ចូល​រកគ្នា​ចរន្តឈាម​នឹង​ដើរ​បាន​ស្រួល​ជាមិនខាន​។​

​    ​៦. ស្តាប់​ចំរៀង​
​    ​គួរ​បើ​វិទ្យុ ឬ​ចាក់​ស៊ី​ឌី​ចម្រៀង ដាស់​ខួរក្បាល​ដើម្បី​ឲ្យ​បញ្ចេញ​អ័រម៉ូន​នៃ​សេចក្តីសុខ ឬ​អាច​ច្រៀង​តាម​ក៏បាន និង​ដកដង្ហើម​ឲ្យ​បាន​វែងៗ​ឲ្យ​រាងកាយ​ទទួលបាន​អុកស៊ីសែន​ពេញលេញ​។​

​    ​៧. អាហារ​ពេលព្រឹក​បង្កើន​ថា​ពល​
​    ​អាហារ​ពេលព្រឹក​ជា​ប្រការ​សំខាន់ ព្រោះ​វា​នឹង​ជួយ​ដាស់​អ័រម៉ូន​នៃ​សេចក្តីសុខ​ឲ្យ​ចេញមក​។ ក្រៅពី​ការទទួល​ទាន​កាហ្វេ​មួយ​ពែង ក៏​នឹង​ជួយ​ការ​ដាស់​ការចងចាំ​និង​សមត្ថភាព​ក្នុងការ​សំឡឹងមើល​ឲ្យ​អ្នក​ដែរ​។ បន្ទាប់មក​ទទួលទាន បបរគ្រឿង​ឬ​បាយ​អង្ករសំរូប និង​ផ្លែឈើ​ក៏​នឹងធ្វើ​ឲ្យ​រាងកាយ​ទទួល​វីតាមីន និង​កាបូន​នី​ដ្រា​ត ប៉ុន្តែ​មិនគួរ​ទទួលទាន​នំ​បុ័ង ឬ​បាយ​អង្ករសំរិត ជាមួយនឹង​សាច់សត្វ​ជាប់​ខ្លាញ់​នោះទេ​៕

*​បន្លែ ផ្លែឈើ​

​ជាតិ​ស្ករ​នៅក្នុង​ឈាម ដែល​ម្តង​ឡើង​ម្តង​ចុះ ជា​មូល​ហេតុដែល​នាំ​ឲ្យ​កើត​ជំងឺ​ប្រកាំង​។ គ្រូពេទ្យ​អាល្លឺម៉ង ខុនរ៉ាត ថាវ​បឺត ជំនាញ​ខាង​ជំងឺ​ឈឺក្បាល បានធ្វើ​ការណែនាំ​ដល់​អ្នកជំងឺ​ប្រកាំង ថា​គួរ​ទទួលទាន​បន្លែ ផ្លែឈើ ស្រស់​ជា​ចំណី​ប្រចាំ​ក្រៅ​ពេលបាយ​ជានិច្ច​ព្រោះ​បើ​រាងកាយ​ខ្វះ​ជាតិ​អង្ករ និង​ស្ករ ច្បាស់​ជា​ត្រូវ​ជំងឺ​ប្រកាំង​វាយលុក​ជាមិនខាន​ប៉ុន្តែ​ការទទួល​ទាន​អង្ករសម្រិត និង​ជាតិ​ស្ករ​ច្រើន​ពុំមាន​ផល​ល្អ​ចំពោះ​រាងកាយ​ឡើយ គួរ​ទទួលទាន​បន្លែ ផ្លែឈើ​ស្រស់​វិញ​ជាការ​ប្រសើរ​៕​

adverise with khmeread

មតិយោបល់