ផ្ទះ​លោក​មេភូមិ​ព្រែ​កឡុង ត្រូវ​អគ្គិភ័យ​បាន​លេប​ត្របាក់​ទាំងស្រុង​

    កណ្តាល ៖ ផ្ទះ​លោក​មេភូមិ​ព្រែ​កឡុង ត្រូវ​អគ្គិភ័យ​បាន​លេប​ត្របាក់​ទាំងស្រុង​ ដោយ​មូលហេតុ​ឆ្លង​ចរន្ត​អគ្គិសនី​កាលពី​វេលា​ម៉ោង​៣ ​និង​១០​នាទី រសៀល​ថ្ងៃទី២៩ ​ធ្នូ​២០១៦ ស្ថិតនៅ​ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្តុល ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

    ប៉ូលិស​និ​យា​ថា ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ ឈ្មោះ សែម អ៊ឺ​ន ភេទ​ប្រុស អាយុ​៦៧ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្តុល​មុខរបរ ​"​មេភូមិ​ព្រែ​កឡុង" ​ឆេះ​ផ្ទះ​០១​ខ្នង ទំហំ ៩m x ៩,៥០m ជ​ញ្ជំ​ង​ថ្ម​ក្រោម ឈើ​លើ​ប្រក់​ក្បឿង។​ សម្ភា​រៈ​ត្រូវ​ខូចខាត​ទាំងស្រុង​មូលហេតុ​ឆ្លង​ចរន្ត​អគ្គិសនី​។​

    ក្នុងករណី​គ្រោះ​អគ្គិភ័យ​នេះ​ផងដែរ​ ប៉ូលិស​ការិយាល័យ​បង្ការ និង​ពន្លត់អគ្គិភ័យ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកណ្តាល​ បាន​ជួយ​អន្តរាគមន៍ បាញ់​ពន្លត់ ចំនួន ​០២ ​គ្យ្រឿ​ង​បាន​ប្រើ​ប្រាស់​ទឹក​អស់ ​០២ រថយន្ត និង​បាន​រលត់​ជា​ស្ថាពរ​ទៅវិញ​នៅវេលា​ម៉ោ​ង​៤​ល្ងាច​ថ្ងៃ​ដដែល​៕

Unnamed %285%29 adverise with khmeread

មតិយោបល់