ប៉ូលិស​ខេត្តកំពត​វ៉ៃខ្នោះ​ជនសង្ស័យ ​៥ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​វ៉ៃខ្នោះ​ជនសង្ស័យ​ ៥ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន ក្នុង​ ៣​ ករណី​ផ្សេងគ្នា គឺ​នៅ​ស្រុក​ដងទង់​ឃាត់​បាន​ ២ ​នាក់​,​ ស្រុក​បន្ទាយមាស​ឃាត់បាន​ម្នាក់ ​និង​ស្រុក​ទឹកឈូ​ឃាត់​បាន​២​នាក់។​

    ១-​ប៉ូលិស​ស្រុក​ដងទង់​នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១១ ​និង​៣០​នាទី បង្ក្រាបបាន​ករណី​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយ នៅ​ចំណុច​លោកយាយ​ម៉ៅ ឋិត​ក្នុងភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០២​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ រី​ម ម៉ាលី​គី ភេទ​ប្រុស អាយុ១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ថ្នង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ និង​២.​ឈ្មោះ សៀត ឆ្មា​អែល ភេទ​ប្រុស អាយុ១៦​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០២​ កញ្ចប់ (​ធំ០១​កញ្ចប់ និង​តូច០១​កញ្ចប់​)។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ២-​ប៉ូលិស​ស្រុក​បន្ទាយមាស នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង៩ ​និង​១៥​នាទី បង្ក្រាបបាន​ករណី​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយ នៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ដោយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ហាន់ តុលា ភេទ​ប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​ធំ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ៣-​ប៉ូលិស​ស្រុក​ទឹកឈូ​នៅ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​៤៥​នាទី យប់​បង្ក្រាបបាន​ករណី​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​មួយ នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន០២​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ ឃឹម សុភាព ភេទ​ប្រុស អាយុ២៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ត្របែក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​២.​ឈ្មោះ ឌិន សុជា ភេទ​ប្រុស អាយុ៣៨​ឆ្នាំ នៅ​ភូមិ​ប្ញ​ស្សី​ស្រុក ឃុំ​ញ៉ែញ៉ង ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​ធំ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

Untitled 1
adverise with khmeread
Loading ad ...