ប៉ូលិស​បាត់ដំបង​ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

    បាត់ដំបង ៖ កម្លាំង​ប៉ូលិស​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​រួមគ្នា​ជាមួយ​កម្លាំង​អន្តរាគមន៍​ប្រឆាំង​បទល្មើស​បាន​បង្ក្រាប​ករ​ណី​រក្សាទុក ដឹកជញ្ជូន ឬ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី​ត្រង់ ចំណុច​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ម្នាក់​និង​ដកហូត​បាន​ថ្នាំញៀន​ទម្ងន់ ១១.៦១ ​ក្រាម​កាលពី​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៦។​

    លោក​វរៈសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស បានឱ្យដឹងថា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង តែងតែ​ជំរុញ​ដល់​គ្រប់​អធិការ​ក្រុង ស្រុក ព្រមទាំង​ការិយាល័យ​ជំនាញ​ឱ្យយកចិត្តទុកដាក់​បង្ក្រាប​ដូច​ភ្លៀងរលឹម​ចំពោះ​ករណី​គ្រឿងញៀន​។​

    លោក​បន្តថា ជាក់ស្តែង​ករណី​មួយ​នេះ​បាន​ឃាត់ខ្លួន​ជន សង្ស័យ​ឈ្មោះ វ៉ាន់ ជា ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង និង​ដកហូត ​(​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន ICE ម៉ា​ទឹកកក ទម្ងន់ ១១.៦១ ក្រាម ទូរស័ព្ទដៃ ០១ គ្រឿង​)។​

    ជនល្មើស​និង​វត្ថុតាង នឹង ត្រូវ​រៀបចំ​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​ខេត្តបាត់ដំបង​៕

adverise with khmeread