samsung-banner
adverise with khmeread

នាំខ្លួន​បុរស​ម្នាក់​ទៅ​ដាក់គុក​ពីបទ​លួច​

15784948 1231511670269039 1918227613 o

    កំពង់ចាម ៖ លោក ប៉ុក សុវណ្ណ​មុន្នី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីការ​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​០៥ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ សម្រេចឱ្យឃុំខ្លួន​ជន​ជាប់ចោទ​​ម្នាក់​ពីបទ​លួច។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឈុំ វង់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ទីកន្លែង​កំណើត​ភូមិ​ចាន់​ល្ហ​ង ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៦ កម្លាំងរ​បស់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់​បាន​បង្ក្រាប​ករណី​លួច​០១​ករណី​នៅ​ភូមិ​គីឡូ​តិ៍​៣ ឃុំព្រែកកក់ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម​។​

    បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ ទៅតាម​បញ្ញត្តិ​ច្បាប់​មាត្រា ៣៥៣ និង​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ​៕

adverise with khmeread

មតិយោបល់