ឌូ​តឺ​តេ ព្រមាន​ច្រាន​មន្ត្រី​ពុករលួយ​ពី​យន្តហោះ​

​    ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​គំរាម​ក្រុមមន្ត្រី​រដ្ឋាភិបាល​ពុករលួយ​ទាំងឡាយ​ថា​អាច​នឹង​ត្រូវបាន​រុញ​ទម្លាក់​ចេញពី​ឧទ្ធម្ភាគចក្រ​ពីលើ​អាកាស ដោយ​ព្រមាន​ថា លោក​ធ្លាប់​បានធ្វើ​វា​រួចមក​ហើយដោយ​ផ្ទាល់ដៃរ​ប​ស់លោក​កាលពី​ពេលមុន ហើយ​ថា មិនមាន​ការ​រា​វែក​ចិត្ត​ក្នុង​ការធ្វើ​អ៊ីចឹង​ទៀត​នោះទេ​។​

​    ​អតីត​រដ្ឋអាជ្ញា​ចិត្ត​ឆេវឆាវ​រូបនេះ បាន​និយាយថា កាលពីពេល​មួយ​នោះ លោក​បាន​រុញ​ទម្លាក់​បុរស​ចិន​ម្នាក់​ដែល​សង្ស័យ​ពីបទ​ចាប់រំលោភ​និង​មនុស្សឃាត ចេញពី​ឧទ្ធម្ភាគចក្រ​។​

​    ​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយ​នៅក្នុងពេល​ថ្លែង​សុន្ទរកថា​មួយ​ទៅកាន់​ក្រុម​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ​កាលពី​ថ្ងៃ​អង្គា​រថា “​បើសិន​អ្នកប្រព្រឹត្ត​អំពី​ពុករលួយ​នោះ ខ្ញុំ​នឹង​ទៅ​ដឹក​អ្នក ដោយ​ប្រើ​ឧទ្ធម្ភាគចក្រ​និង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ម៉ានីល ហើយ​ខ្ញុំ​នឹង​ទម្លាក់​អ្នក​ចេញពី​ឧទ្ធម្ភាគចក្រ​។ ខ្ញុំ​ធ្លាប់បាន​ធ្វើបែបនេះ​រួចហើយ​កាលពី​ពេលមុន​នោះ ដូចនេះ​ហេតុអ្វី​ខ្ញុំ​នឹងមិន​អាចធ្វើ​វា​បាន​ទៀត​នោះ​?”​។​

​    ​ការគំរាមកំហែង​ចុងក្រោយ​បំផុត​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បានកើត​ឡើង គឺ​តែ​ពីរ​បី​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​លោក​បាន​សារភាពថា​បានសម្លាប់​មនុស្ស​ក្នុងអំឡុងពេល​២២​ឆ្នាំ​គឺ​នៅពេលដែល​លោក​បាន​ធ្វើជា​អភិបាលក្រុង​ដា​វ៉ៅ ដោយនៅ​ពេលខ្លះ បាន​ជិះ​ម៉ូតូ​ដើម្បី​តាមរក​ក្រុម​ជនឧក្រិដ្ឋ​ដែល​សង្ស័យ​ដើម្បី​សម្លាប់ចោល​។​

​    ​លោក​បាន​និយាយថា ការសម្លាប់​មនុស្ស​ទាំង​នោះ គឺជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការ​របស់​ប៉ូលិស​។ ប៉ុន្តែ​សមាជិក​ព្រឹទ្ធសភា​មួយចំនួន បាន​ព្រមាន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​ថា លោក​អាច​ប្រឈម​ការចោទប្រកាន់​ជា​ផ្លូវការ​ប្រឆាំង​លោក​ចំពោះ​ការធ្វើ​អត្ថាធិប្បាយ​បែបនេះ​របស់លោក​៕

 

1 adverise with khmeread

មតិយោបល់