samsung-banner
adverise with khmeread

ចិន​ស្វាគមន៍​ជប៉ុន​មក​មើល​នាវា​ផ្ទុក​យន្តហោះ​ដ៏​ទំនើប​និង​ស្រស់ស្អាត​របស់ខ្លួន ខណៈដែល​វា​បើក​ឆ្លងកាត់​ក្បែរ​សមុទ្រ​ជប៉ុន​

1

    ​រដ្ឋមន្ត្រីក្រសួង​ការពារ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រសិនបើ​មនុស្ស​ចង់ឃើញ​នាវា​ដឹក​យន្តហោះ​របស់ខ្លួន ពួកគេ​នឹង​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដោយ​មិន​ខ្វល់​ពី​ការ​ពើបប្រទះ​ជាមួយ​យោធា​ជប៉ុន​ទេ ខណៈ​នាវា​នេះ​បាន​ឆ្លងកាត់​កៀក​ជប៉ុន​ក្នុង​សប្តាហ៍​នេះ​។​

​    ​នាវា​ផ្ទុក​យន្តហោះ Liaoning ដែល​អមដោយ​ជាមួយ​នាវាចម្បាំង​មួយចំនួន បានធ្វើ​ដំណើរ​ក្នុង​សប្តាហ៍​នេះ​ដោយ​ឆ្លងកាត់​ច្រក​រវាង​កោះ​មី​យ៉ា​កូ​និង អូ​គី​ណា​វ៉ា​របស់​ជប៉ុន ហើយ​ឆ្ពោះទៅ​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ប្រទេស​ចិន​បាន​ពណ៌នា​ថា ជា​សមយុទ្ធ​ជាប្រចាំ​នោះ​។​

​    ​ជប៉ុន​បាន​និយាយថា នាវា​កងកម្លាំង​ការពារ​ដែនសមុទ្រ​រប​ស់​ខ្លួន​មួយ​និង​យន្តហោះ​ល្បាត P3C បាន​ប្រទះឃើញ​នាវា​ចិន​ចំនួន​ប្រាំ​មួយគ្រឿង​ដោយ​រួមបញ្ចូល​ទាំង Liaoning បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ ហើយ​ពួកគេ​ក៏ ព្រលែង​យន្តហោះ​ឱ្យ​ហោះហើរ​ផងដែរ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បាន​ហោះ​ចេញពី​នាវាចម្បាំង​ចិន​ក្បែរ​កោះ​មី​យ៉ា​កូ​។​

​    ​ដោយ​ត្រូវបាន​សួរ​អំពី​ការ​ប្រឈម​របស់ Liaoning ជាមួយ​នាវា​និង​យន្តហោះ​ជប៉ុន រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន​លោក យ៉ាងយូ​ជុន បាន​និយាយថា វា​ជា​រឿង​ធម្មតា​ទេ ដែល​មនុស្ស​ចង់​មើល​របស់​ទាក់ទាញ​។​

​    ​លោក​បាន​ប្រាប់​សន្និសីទ​ប្រចាំខែ​មួយ​យ៉ាង​ដូច្នេះ​ថា "​ពាក្យចាស់​បុរាណ​ចិន​ពោលថា បុរស​ទាំងអស់​ចូលចិត្ត​ស្រី​ស្អាត​"​។​

​    ​"Liaoning របស់​យើង​មិន​ត្រឹមតែ​ខ្លាំងពូកែ​ទេ​ថែមទាំង​ស្រស់ស្អាត​ទៀត​។ ប្រសិន​មនុស្ស​ចាប់អារម្មណ៍ ពួកគេ​អាច​មើល​ពី​ចម្ងាយ​បាន​ឬក៏​លួច​មើល​។ ដរាបណា​ពួកគេ​ល្មើសច្បាប់​និង​វិធាន​ពាក់ព័ន្ធ ឬក៏​រារាំង​សេរីភាព​និង​សុវត្ថិភាព​នាវាចរណ៍ យើង​មិន​ខ្វល់​ឡើយ​"៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់