ទើបតែ​ដឹងថា​អាហារ​ទាំងនេះ​ជួយ​ទប់ស្កាត់​ត្រចៀក​កុំឱ្យ​ថ្លង់​

    ​តើ​អ្នក​អាច​រស់នៅ​ដោយ​មិនអាច​ស្ដាប់ឮ​មួយថ្ងៃ​បានដែរ​ឬទេ​? ពិតណាស់​ប្រាកដជា​មិន​ចង់​ហើយ​។ ហើយ​ប្រសិនបើ​ខែល​ការពារ​ត្រចៀក​របស់​អ្នកមាន​ផលប៉ះពាល់​ពី​សំឡេង​ខ្លាំង អាហារ​ទាំងនេះ​អ្នក​ត្រូវមាន​ក្នុង​របប​អាហារ​របស់​អ្នក​ដើម្បី​បង្ការ​ពី​ការ​ស្ដាប់​មិនឮ ឬ​ថ្លង់​។​

​    ​១. ខ្លាញ់ត្រី ៖ អូ​មេ​ហ្គា​៣​ជំរុញ​លំហូរ​ឈាម ជួយ​ជួសជុល​កោសិកា​ងាប់ ល្អ​សម្រាប់​ត្រចៀក​។​
​    ​២. គ្រាប់​ធុញ្ញ​ជាតិ គ្រាប់ពូជ ៖ មាន​អូ​មេ​ហ្គ​៣ ដែរ​។​
​    ​៣. ឈី​ស​និង​ស៊ុត ៖ របស់​ពីរ​នេះ​បូក​បញ្ចូល​គ្នា​ល្អ​សម្រាប់​សរសៃឈាម ជំរុញ​ដល់​សុខភាព​ត្រចៀក​។​
​    ​៤. ចេក​និង​ដំឡូងបារាំង ៖ ប៉ូ​តា​ស្យូ​ម​និង​ជាតិ​រ៉ែ​ជួយ​បន្ថយ​សម្ពាធ​ឈាម​និង​ធ្វើឱ្យ​ឈាម​ដើរ​ស្រួល និង​ជា​មូលហេតុ​ជួយ​ការពារ​ត្រចៀក​របស់​អ្នក​។​
​    ​៥. សូកូឡា​ខ្មៅ​(​គ្មាន​ជាតិ​ស្ករ​) ៖ ល្អ​ក្នុង​ការបង្ការ​ថ្លង់ ដោយ​សារជាតិ​ស័ង្កសី​។​
​    ​៦. បន្លែ​ស្លឹក​បៃតង ៖ ដូច​ទៅនឹង​សូកូឡា​ដែរ​។​
​    ​៧. ផ្លែក្រូច ៖ ពពួក​ក្រូច​មាន​វីតាមីន C ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ កាត់បន្ថយ​ត្រចៀក​ឆ្លង​មេរោគ ដែលនាំឱ្យ​ថ្លង់​។​
​    ​៨. អាហារ​ដែល​សម្បូរ​វីតាមីន E ៖ ផ្លែ​បឺ​រ ស្ពៃ​ស្ពី​ណា​ច់ គ្រាប់​ធុញ្ញ​ជាតិ​៕

333 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់