រូបមន្ត ១០-៣-២-១-០ ជួយ​ឱ្យ​គេង​លក់​សុបិន​ល្អ និង​ក្រោក​ពី​គេង​ឆ្អែត មាន​កម្លាំង​

    ​របៀប​មនុស្ស​ក្រោក​ពី​គេង​មាន​ច្រើនណាស់​ក្នុងនោះ​រួមមាន​ធ្វើ​លំ​ហាត់ប្រាណ​យ៉ូ​ហ្គា ខ្លះទៀត​ស្មឹង​ស្មាធិ៍​បែប​សាសនា ខណៈដែល​អ្នកខ្លះ​ក្រោក​មក​មើល​នាឡិកា រួច​ដាក់​ក្បាល​លើ​ខ្នើយ​ដេក​ទៅវិញ​។​

​    ​មានពេលខ្លះ​អ្នក​ក្រោក​មក​មាន​អារម្មណ៍​មិន​ស្រស់ស្រាយ​ដោយសារតែ​ដំណើរ​ការងារ​ពេញ​មួយថ្ងៃ​របស់​អ្នក​។ ដូច្នេះ​យើង​នឹង​លើកយក​រូបមន្ត​មួយ​ហៅថា ១០-៣-២-១-០ ដើម្បី​គេង​លក់​សុបិន​ល្អ និង​ក្រោក​ពី​គេង​ដោយ​គ្មាន​បញ្ហា​។​

​    ​* ១០ ម៉ោង​មុនពេល​ចូល​គេង​
​    ​ម៉ោង​នេះ​លំហូរ​ឈាម​របស់​អ្នកត្រូវការ​សម្អាត​ជាតិ​កាហ្វេ​អ៊ី​ន ដូច្នេះ​ហាម​ដាច់ខាត​មិនត្រូវ​ពិសា​កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង ឬ​សូកូឡា​នោះទេ​អំឡុង ១០​ម៉ោង​នេះ​។​

​    ​* ៣ ម៉ោង​មុន​ចូល​គេង​
​    ​មុន​ចូល​គេង​នៅ​ម៉ោង​នេះ​មិនត្រូវ​ពិសា​ជាតិ​ស្រវឹង ប្រសិនបើ​អ្នក​គ្រោង​ចូល​គេង​នៅ​បី​ម៉ោង​ទៀត​នោះ​។ ប្រសិនបើ​អ្នក​ល្មើស នៅពេល​ព្រឹក​ឡើង​អ្នក​នឹងមាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​។​

​    ​* ២ ម៉ោង​មុន​ចូល​គេង​
​    ​មិនត្រូវ​ធ្វើការ​អ្វី​ទាំងអស់ ឬ​គិត​អ្វី​ទាំងអស់​។​

​    ​* ១ ម៉ោង​មុន​ចូល​គេង​
​    ​មុន​ចូល​គេង​មួយ​ម៉ោង​មិនត្រូវ​មើល​ទូរទស្សន៍ អ៊ី​ន​ធឺ​ណេ​ត ហ្វេ​ស​ប៊ុ​ក ។​ល​។ ចុច​បិទ​ទូរស័ព្ទ​ដើម្បី​សុបិន​ល្អ​។​

​    ​* ០ នាទី​រហូតដល់​ម៉ោង​រោទិ៍​ដាស់​
​    ​បិទ​ម៉ោង​រោទិ៍ ហើយ​កុំ​នៅ​ត្រាំ​ក្នុង​គ្រែ​ដេក ក្រោក​មក​ទទួល​ខ្យល់អាកាស​ពេលព្រឹក ដើម្បីឱ្យ​ស្រស់ស្រាយ​រាល់​ព្រឹក​ព្រលឹម​៕

0000 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់