samsung-banner
adverise with khmeread

ក្រុមហ៊ុន​អាកាសចរណ៍ Korean Air Lines នឹង​អនុញ្ញាតឱ្យ​នារី​បម្រើ​យន្តហោះ​ប្រើ​កាំភ្លើង​ឆក់ ទុក​ឆក់​ភ្ញៀវ​អន់​ចរិត​

1

    ​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air Lines និយាយថា ខ្លួន​នឹង​អនុញ្ញាតឱ្យ​ក្រុម​អាកាសយានិក​ប្រើ​កាំភ្លើង​ឆក់​ដើម្បី​គ្រប់គ្រង​អ្នកដំណើរ​ហិង្សា ហើយនឹង​ជួល​អ្នក​បម្រើការ​លើ​យន្តហោះ​ជា​បុរស​បន្ថែម​បន្ទាប់ពី​រង​ការរិះគន់​ពី​តារាចម្រៀង​អាមេរិក​លោក Richard Marx ជុំវិញ​ការដោះស្រាយ​បញ្ហា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​កាលពី​ឧ​ប​ទ្ទេវ​ហេតុ​ថ្មីៗ​កន្លងទៅនេះ​។​

​    ​ប្រធាន Korean Air លោក Chi Chang-hoon បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា "​ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​បាន​ចាត់​វិធ​នា​ការ​តឹងរ៉ឹង​លើ​អំពើហិង្សា​រលើ​យន្តហោះ បន្ទាប់ពី​ការវាយប្រហារ​ពី​ក្រុម​ភេ​វក​ម្ម​នៅ​ថ្ងៃទី ១១ ខែកញ្ញា (២០០១) ក្រុមហ៊ុន​អាស៊ី​ដោយ​រួមបញ្ចូល​ទាំង​សហរដ្ឋអាមេរិក​មិនបាន​ដាក់ចេញ​ស្តង់ដារ​តឹងរ៉ឹង​ទេ ដោយសារ​វប្បធម៌​អាស៊ី​។ យើង​នឹង​ប្រើ​ឧបទ្ទវហេតុ​ថ្មីៗ​នេះ​ដើម្បី​ដាក់​សុវត្ថិ​ភាពជា​ចម្បង​និង​ពង្រឹង​ស្តង់ដារ​សុវត្ថិភាព​របស់​យើង​"​។​

​    ​នៅ​ប្រទេស​កូរ៉េខាងត្បូង ចំនួន​សកម្មភាព​ល្មើស​នៅលើ​យន្តហោះ​មាន​ច្រើនជាង​បី​ដង​នា​ប្រាំ​ឆ្នាំ​ចុងក្រោយ​។ នេះ​បើ​យោងតាម​ស្ថិតិ​រដ្ឋាភិបាល​។​

​    ​ហើយ​កាលពី​ថ្ងៃ​អង្គារ ប៉ូលិស​កូរ៉េខាងត្បូង​បាន​ស្វែងរក​អ្នកដំណើរ​ឈ្មោះ Lim តាម​ដីកាចាប់ខ្លួន ដែល​បាន​ពាក់ព័ន្ធ​នឹង​ឧ​ប​ទ្ទេវ​ហេតុ​ថ្មីៗ​នេះ​ដោយ​រួមបញ្ចូល​ទាំង​បង្ក​របួសស្នាម​ដល់​សមាជិក​បុគ្គលិក​និង​អ្នកដំណើរ​នៅលើ​ជើងហោះហើរ​ពី​ប្រទេស​វៀតណាម​ទៅ​កូរ៉េខាងត្បូង​។​

​    ​ដំណឹង​នោះបាន​លេចឮ​នៅពេល​លោក Marx បាន​និយាយ​នៅលើ​ទំព័រ Facebook និង Twitter របស់លោក​៕

ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់