adverise with khmeread Getinvolved 5 5 5program 1

ជឿ​ទេ​! ៥+៥=៥

​    ​ខ្ញុំ​ដឹងថា​អ្នក​កំពុង​គិត​អ្វី​..."​អូ​ខេ John ៥+៥ មិនអាច​ស្មើ ៥ ទេ​"​។ ដូច្នេះ​សូម​ទុកឱ្យ​ខ្ញុំ​ធ្វើការ​ពន្យល់​ដូចតទៅ​។​

​     សូម​ចាប់ផ្តើម​ជាមួយនឹង​សំណួរ​មួយ​។ តើ​អ្នក​បាន​ឮថា​អ្នកត្រូវការ​មាន​គោលដៅ "​រយៈពេល​វែង​" ប៉ុន្មាន​ដង និង​ផ្តោត​បាន​ពេញលេញ​លើ "​រយៈពេល​វែង​" នោះដែរ​ឬទេ​? ក្នុងន័យនេះ ខ្ញុំ​នឹង​ផ្តោតលើ​គោលដៅ ៥ ឆ្នាំ និង​ពន្យល់​អ្នក​អំពី​របៀប​ដើម្បី​ដឹងថា​តើ​អ្នក​កំពុងស្ថិត​លើផ្លូវ​ត្រឹមត្រូវ​ពិតប្រាកដ​ដើម្បី​សម្រេច​គោលដៅ ៥ ឆ្នាំ​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬក៏​អត់​។ ក្នុង​សមីការ​ខាងលើ ចម្លើយ ៥ គឺជា​គោលដៅ ៥ ឆ្នាំ​របស់​អ្នក ហើយ ៥+៥ គឺជា​អា​ថ៍កំ​បាំង​គោល​ដែលនាំឱ្យ​ទទួល​សម្រេច​គោលដៅ​របស់​អ្នក​។

​    ​ពេល​ខ្ញុំ​និយាយ​ជាមួយ​មនុស្ស​ជាច្រើន​អំពី​រឿងរ៉ាវ​ប្រចាំថ្ងៃ​របស់​ពួកគេ ខ្ញុំ​ស្តាប់​ឭ​ការខកចិត្ត​របស់​ពួកគេ​អំពី​គោលដៅ ដែល​ពួកគេ​បានកំណត់ និង​ការខ្វះ​ភាព​រីកចម្រើន​ទៅមុខ​ទោះ​ពួកគេ​បាន​ខិតខំ​យ៉ាងណាក្តី​។ ដូចដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹង "​ភ្នំ​មួយ​ត្រូវបាន​បង្កើតឡើង​ដោយ​ដុំ​គ្រួស​ម្តង​មួយ​គ្រាប់ៗ ហើយ​គេ​ត្រូវ​ឡើង​កាំជណ្តើរ​ម្តង​មួយ​កាំៗ​"​។

​    ​លេខ ៥ ដំបូង​គេ​នៅក្នុង​សមីការ​តំណាងឱ្យ​មនុស្ស ៥ នាក់ ដែល​អ្នក​ហៅថា មិត្តភក្តិ គូកន​របស់​អ្នក ។​ល​។ ខ្ញុំ​សូម​ស្នើឱ្យ​អ្នកធ្វើ​បញ្ជី​នៃ មនុស្ស ៥ នាក់ ដែល​អ្នក​សេពគប់​ជាមួយ​រៀងរាល់ថ្ងៃ  ហើយ​បន្ទាប់មក​ត្រូវ​ពិនិត្យ​ឱ្យ​ល្អិតល្អន់​ថា​តើ​ពួកគេ​មាន​គោលដៅ​ស្រដៀង​នឹង​គោលដៅ​របស់​អ្នក​ដែរ​ឬក៏​អត់ ឬ​ពួកគេ​ខិតខំ​ប្រឹងប្រែង​សម្រេច​គោលដៅ ៥ ឆ្នាំ​ស្រដៀង​នឹង​គោលដៅ ៥ ឆ្នាំ​របស់​អ្នក​ដែរ​ឬក៏​អត់​។ គន្លឹះ​សំខាន់​ដើម្បី​ទៅ​ចាក់សោ​អា​ថ៍កំ​បាំង​ឆ្ពោះ​រក​អនាគត​របស់​អ្នក​គឺ​ត្រូវ​ដឹង ១១០% ថា អ្នកនឹង​ស្គាល់​ច្បាស់​ពី​មនុស្ស​ដែល​អ្នក​កំពុង​សេពគប់​ជាមួយ​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​សុបិន​ចង់​ក្លាយជា​អ្នកមាន​សុខភាព​ល្អ និង​ក្លាយជា​សេដ្ឋី ហើយ​គូកន​របស់​អ្នកជា​មនុស្ស​ជក់បារី​ឡើង​ទម្ងន់ ដែល​ចូលចិត្ត​រអ៊ូ​រឿង​ធ្វើការ​លើស​ម៉ោង ដូច្នេះ​ខ្ញុំ​ហ៊ាន​ទស្សន៍ទាយ​ថា​សុបិន​ដែល​អ្នក​ចង់​ក្លាយជា​មនុស្ស​មាន​សុខភាព​ល្អ និង​ក្លាយជា​សេដ្ឋី​នឹង​គ្មាន​ន័យ​អ្វី​ទាំងអស់​។

​    ​មនុស្ស​រាប់លាន​នាក់​មិនដែល​សម្រេច​សុបិន​របស់ខ្លួន​បានទេ ព្រោះ "​មិត្តភក្តិ​" របស់​ពួកគេ​ដើរតួ​ជា "​ស្បែកជើង​ដ៏​រឹងមាំ​មួយ​" ខណៈដែល​ពួកគេ​ត្រូវ​ដើរ​ឆ្ពោះទៅរក​គោលដៅ​ក្នុង​ជីវិត​របស់​ពួកគេ​។ ខណៈពេលដែល​ខ្ញុំ​កំណត់​គោលដៅ​របស់ខ្ញុំ ខ្ញុំ​បាន​ប្រមូល​មនុស្ស​ដែលមាន​វិថី​ជីវិត​ស្រដៀង​នឹង​វិថី​ជីវិត​របស់ខ្ញុំ​ដែរ​។ ប្រសិនបើ​អ្នក​អាចបង្កើត​ផ្នត់គំនិត​ដូចគ្នានេះ​នៅក្នុង​ចិត្ត​របស់​អ្នក​បាន នោះ​អ្នកនឹង​អាច​សម្រេច​គោលដៅ ៥ ឆ្នាំ​ក្នុង​ជីវិត​របស់​អ្នក​ជាមិនខាន​។

​    ​លេខ ៥ ទី​ពីរ​នៅក្នុង​សមីការ​គឺ​ត្រូវយក​សៀវភៅ ៥ ក្បាល ឬ កាស្សែត​អាត់​សម្លេង​ចំនួន ៥ មក​អាន​ឬ​ស្តាប់​។ ហើយ​លើក​ក្រោយ នៅពេល​មិត្ត​របស់​អ្នក​រអ៊ូ​អំពី​រឿង​អ្វីមួយ ត្រូវ​សួរ​ពួកគេ​ថា​តើ​សៀវភៅ​ឬ​កាស្សែត ៥ ចុងក្រោយ​ដែល​ពួកគេ​បាន​អាន​ឬ​ស្តាប់​គឺជា​អ្វី​។ អ្នកនឹង​ទទួលបាន​ចម្លើយ​១​ក្នុងចំណោម​២៖ ខ្ញុំ​មិន​ចាំ​ទេ ឬ ខ្ញុំ​ពុំមាន​ពេល​អាន​ទេ​។ សៀវភៅ ៥ ក្បាល​ចុងក្រោយ​ដែល​អ្នក​បាន​អាន​នឹង​កំណត់ថា​ទិសដៅ​ណា​ដែល​អ្នក​បានកំណត់​នៅក្នុង​ជីវិត​របស់​អ្នក​។ មនុស្ស​ជា​មធ្យម​អាន​សៀវភៅ ១ ក្បាល​ក្នុង​មួយឆ្នាំ បន្ទាប់ពី​រៀន​ចប់​វិទ្យាល័យ​។

​     មនុស្ស​យើង​គ្រប់គ្នា​សុទ្ធតែ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ភាព​អស្ចារ្យ ប៉ុន្តែ​យើង​ត្រូវតែ​ស្គាល់​ច្បាស់​ពី​មនុស្ស​ដែល​យើង​សេពគប់​ជាមួយ ហើយ​អ្វីដែល​យើង​បាន​អាន​ឬ​ស្តាប់​រាល់ថ្ងៃ​នឹង​សម្រេច​អំពី​កម្រិត​នៃ​ភាព​អស្ចារ្យ​ដែល​យើង​អាច​ទៅដល់​។ សូម​សម្រេចចិត្ត​ថ្ងៃនេះ​ដើម្បី​ផ្តោតលើ​គោលដៅ ៥ ឆ្នាំ​របស់​អ្នក ហើយ​ត្រូវ​ដឹងថា មិត្តភក្តិ ៥ នាក់ និង​សៀវភៅ​ឬ​ខ្សែអាត់​សម្លេង ៥ ដែល​អ្នក​ស្តាប់​នឹង​កំណត់ថា​តើ​អ្នក​អាច​សម្រេច​គោលដៅ​បាន​ឬក៏​អត់​។ ភាពជោគជ័យ​មាន​ភាពសាមញ្ញ​ទេ តែ​ក៏​មិន​ងាយស្រួល​នោះដែរ ព្រោះ​វា​ត្រូវការ​លទ្ធភាព​ដើម្បី​លូតលាស់ ពង្រីក​ខ្លួន ស្រាវជ្រាវ និង​រៀនសូត្រ​ដើម្បី​រីករាយ​រៀងរាល់ថ្ងៃ​ខណៈដែល​អ្នក​បោះជំហាន​ឆ្ពោះទៅរក​គោលដៅ ៥ ឆ្នាំ​របស់​អ្នក​។​

​    ​៥+៥=៥...​សូម​សាក​វា​មើលទៅ ហើយ​ឱ្យ​ខ្ញុំ​បាន​ដឹងផង​ថា​តើ​វា​ដំណើរការ​ចំពោះ​អ្នក​ដែរឬទេ​។ ខ្ញុំ​អាច​ព្យាករណ៍​លទ្ធផល​របស់​អ្នក​បាន​៖ ៥+៥=​ក្តី​ស្រមៃ​របស់​អ្នក​៕ 

adverise with khmeread
ប្រភព៖ ដកស្រង់​ទាំងស្រុង​ពីស​ម្តី​លោក John Di Lemme

មតិយោបល់