samsung-banner
adverise with khmeread

មិន​នឹកស្មានថា​របៀបការ​ពារ​ខ្លួន​ពី​ចោរប្លន់ ចោរ​គាស់​ផ្ទះ ជន​ចាប់រំលោភ និង​សូម្បី​រអិល​ជណ្តើរយន្ត​ចុះក្រោម ងាយស្រួល​យ៉ាងនេះ​! មិនចាំបាច់​ចេះ​ក្បាច់គុន ឬ​មាន​អាវុធ​ជាប់​ខ្លួន​ឡើយ

0

    ​នរណា​ក៏​ចង់បាន​សន្តិភាព​ដែរ ប៉ុន្តែ​លើ​លោក​នេះ​មិនមែន​គ្រប់កន្លែង​សុទ្ធតែ​សុវត្ថិភាព​ទេ នៅពេល​និយាយ​ដល់​ករណី​ជន​មានបំណង​មិនល្អ​ចង់​ធ្វើបាប​ឬ​ឆក់​ប្លន់​ឬ​ចាប់រំលោភ​ជាដើម​។ 

​    ​អំពើហិង្សា​កើតឡើង​គ្រប់​ទីកន្លែង​ជុំវិញ​ពិភពលោក ហេតុនេះហើយ​លោកអ្នក​ចាំបាច់​ត្រូវមាន​វិធី​ការពារ​ខ្លួន​យ៉ាងតិចណាស់​ក៏​ពីរ​បី​ស្នៀត​ដែរ​។ ប៉ុន្តែ​នេះ​មិនបាន​មានន័យថា​ត្រូវមាន​កាំបិត​ឬ​កាំភ្លើង​ជាប់​តាម​ខ្លួន​ទេ​។ ខាងក្រោម​នេះ​ជា​ក្បាច់​ការពារ​ខ្លួន​ងាយៗ សម្រាប់​មនុស្ស​គ្រប់គ្នា​។ 

​    ​១. ប្រសិនបើ​លោកអ្នក​មាន​អារម្មណ៍​ថា​ជណ្តើរយន្ត​រអិល​ធ្លាក់​ចុះក្រោម ឬ​មាន​បញ្ហា​អ្វីមួយ ត្រូវ​ប្រញាប់​ចុច​ប៊ូ​តុង​ទាំងអស់​ឱ្យ​លឿន​បំផុត ដើម្បីឱ្យ​ជណ្តើរយន្ត​ជាប់គាំង មិន​ធ្លាក់​ចុះក្រោម​ទាន់​។ 

​    ​២. ត្រូវ​មានកូន​ដប​ម្រេច​មួយ​តាម​ខ្លួន​ជានិច្ច ដើម្បី​ជះ​លើ​ភ្នែក​ជន​ប៉ង​រំលោភ ចោរ ឬ ជន​ទុច្ចរិត​គ្រប់​ប្រភេទ​។​

​    ​៣. ប្រសិនបើ​ជួប​ចោរប្លន់ អ្នក​មិនគួរ​តដៃ​ទេ​។ យោងតាម​អ្នកជំនាញ​ចិត្តសាស្ត្រ ចោរប្លន់​ម៉ូតូ​តាមផ្លូវ​ចង់បាន​តែ​រប​ស់ រួច​រត់គេចខ្លួន​ប៉ុណ្ណោះ​។ ប្រសិន​សិន​បើ​អ្នក​រឹងទទឹង​ជាមួយ​វា នឹងមាន​គ្រោះថ្នាក់​ជាមិនខាន​។ ហើយ​ចាំ​ត្រូវមាន​ឧបករណ៍​ពន្លត់​ម៉ាស៊ីន​ម៉ូតូ​ស្វ័យប្រវត្តិ ឬ GPS ដើម្បី​តាមដាន​ចោរ ឬ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ពួកវា​។ 

​    ​៤. ប្រសិនបើ​សត្រូវ​ឬ​ចោរ​វាយប្រហារ​មកលើ​អ្នក ត្រូវ​ស្រែក​ឱ្យ​ខ្លាំងៗ​។ ចោរ​ឬ​ជន​វាយប្រហារ​នឹង​ភ័យ​ស្លន់ស្លោ ហើយ​គេ​ផងទាំងពួង​នឹង​ចេញ​មកជួយ​លោកអ្នក​។ 

​    ​៥. ដំឡើង​កម្មវិធី Stay Safe (​មាន​ទាំង​លើ iOS និង Android)​។ វា​អនុញ្ញាតឱ្យ​លោកអ្នក​ដឹង​ពី​ទីតាំង​ដែល​មនុស្ស​ជាទី​ស្រឡាញ់​កំពុងតែ​ស្ថិតនៅ​។ បើ​បាត់ដាន វា​នឹង​លោត​សញ្ញា​អាសន្ន​មក​ប្រាប់​លោកអ្នក​ភ្លាម​។ 

​    ​៦. នារីៗ​ពេល​ដើរ​តែម្នាក់ឯង គួរ​ព្រលែង​សក់​ឱ្យអស់ កុំ​ក្រង​សក់កន្ទុយ​សេះ ព្រោះ​វា​ងាយស្រួល​ឱ្យ​ជនខិលខូច​ចាប់​ក្របួច​ពីក្រោយ​។ ហើយក៏​កុំ​គួរ​ពាក់​ខ្សែក្រវ៉ាត់​ដែរ វា​ងាយស្រួល​ឱ្យ​ជន​អន្ធពាល​ទាំងនោះ​ចាប់ទាញ​ចង្កេះ​បាន​យ៉ាង​ងាយ​។ រួច ត្រូវ​រត់​ឱ្យ​លឿន​តាម​ដែល​អាចធ្វើ​ទៅបាន​។ 

​    ​៧. ប្រសិនបើ​ចោរ ឬ​ជន​អន្ធពាល​នោះ​ប្រហែស លោកអ្នក​ត្រូវ​ដល់​ឱ្យចំ​ចុងដង្ហើម​ឱ្យ​ខ្លាំង​។ វា​នឹង​ធ្វើឱ្យ​ជន​នោះ​ចុក​ឆ្អល់​ខ្លាំង ហើយ​លោកអ្នក​ក៏មាន​ឱកាស​រត់គេច​យ៉ាង​ស្រួល​ដែរ​។ 

​    ​៨. ប្រសិនបើ​ចោរ​គាស់​ផ្ទះ​ហើយ​ដេញ​វាយប្រហារ​លោកអ្នក ត្រូវរ​ត់ទៅ​ផ្ទះបាយ​ឱ្យ​លឿន ព្រោះ​សព្វាវុធ​នៅ​ទីនោះ​ទាំងអស់​រាប់ទាំង​កាំបិត អង្រែបុកគ្រឿង​ជាដើម​។ ទោះយ៉ាងណា ប្រសិនបើ​លោកអ្នក​អាច​រត់គេចខ្លួន​ពី​ផ្ទះ​បាន ត្រូវ​រត់​ឱ្យ​លឿន រួច​តេ​ហៅ​ប៉ូលិស​។ 

​    ​៩. គ្រឿងអលង្កា​ក៏​អាច​ធ្វើជា​អាវុធ​បានដែរ ជាពិសេស​ចិញ្ចៀន​ក្រាស់​។ លោកអ្នក​អាច​យក​ចិញ្ចៀន​នេះ​ដាល់​ឱ្យចំ​ចំណុច​សំខាន់ ដូចជា​ថ្គាម ឬ ចុងដង្ហើម​របស់​ជន​ខិលខូច​នោះ​។ 

​    ​១០. បើ​ជន​អន្ធពាល​ឬ​ជន​ចាប់រំលោភ ចាប់​លោកអ្នក​ជាប់ ត្រូវ​ចាំ មិនត្រូវ​នៅ​ស្ងៀម​ឡើយ ត្រូវ​រើ​បម្រាស់ ដោយ​ប្រើ​ជង្គង់​អុក​ប្រដាប់ភេទ​ពួកវា​។ 

​    ​១១. ប្រសិនបើ​នរណាម្នាក់​វាយ​លោកអ្នក ត្រូវ​ទាត់​ឱ្យចំ​ជង្គង់​។ ជង្គង់​ជា​ចំណុចខ្សោយ​បំផុត​របស់​មនុស្ស បើកាលណា​ទាត់​ចំ​ហើយ គឺ​ពិបាក​ទប់​លំនឹង​រាងកាយ​បាន​ណាស់​។ 

​    ​១២. ប្រសិនបើ​នរណាម្នាក់​ចាប់​កដៃ​លោកអ្នក​យ៉ាង​ណែន ត្រូវ​យកដៃ​លោកអ្នក​ទាញ​មេដៃ​របស់​ជន​វាយប្រហារ​នោះ ព្រោះ​មេដៃ​ជា​ចំណុចខ្សោយ នៅពេល​ក្តាប់ដៃ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់