កុងតឺន័រ​បើក​បុក​រថយន្ត​តួ​រី​សដឹក​កម្មករ​ស្លាប់​ម្នាក់​របួស​៥​នាក់​

    ព្រះសីហនុ ៖ មាន​ឧ​ប​ទេ្ទ​វ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើ​ង​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ម៉ោង​ប្រហែល ៧ យប់  ថ្ងៃទី២៩​ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២០២ -២០៣ ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។​

    សមត្ថកិច្ច​បានឱ្យដឹង​ជំហាន​ដំបូង​ថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​4A-0895​បើក​បុក​រថយន្ត​តូ​រី​សដឹក​កម្មករ​ពីក្រោយ​បណ្តាលឱ្យ​កម្មករ​ស្លាប់ ម្នាក់​ភេទ ប្រុស និង​របួសស្រាល ៥ នាក់ (​ស្រី ២​នាក់​) ជនរងគ្រោះ​ទាំងអស់​ចូល​ព្យាបាល​នៅ​គ្លីនិក​វណ្ឌី។​

    ករណី​ខាងលើនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់​ការបន្ត៕

Untitled 1 adverise with khmeread

មតិយោបល់