និស្សិត​ឆ្នាំ​ទី​ ៣​ ស៊ីន​តិច ​ត្រូវ​ឃាតករ​សម្លាប់យ៉ាងព្រៃផ្សៃ​នៅក្នុង​ផ្ទះជួល​

    ភ្នំពេញ ​៖ យុវជន​ម្នាក់​ជា​និស្សិត​នៅ​វិទ្យាស្ថាន​ស៊ី​ន​តិច ​បាន​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយសារ​ឃាតករ​ទៅ​ចូល​កាប់សម្លាប់​ដល់​ក្នុង​បន្ទប់​ខណៈ​នៅ​ម្នាក់ឯង បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែធ្នូ​ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល​លេខ ១១E3z ផ្លូវ​លេខ​១៤០(​ឌឿងហែម​) សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អេង  ម៉េង​ឃាង​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ មុខរបរ​ជា​​និស្សិត ឆ្នាំ​ទី​៣ នៅ​វិទ្យាស្ថាន​ស៊ីតិច ស្នាក់នៅ​ផ្ទះជួល​កន្លែងកើតហេតុ។​

    សាក្សី​ក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើត​គេ​បានឮ​សំឡេង​ជនរងគ្រោះ​ស្រែកថា ​"​កុំ​វ៉ៃ​អញ​ចាំ​អញ​សងលុយ"។ ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ស្ងាត់​សំឡេង​ហើយ​អ្នកជិតខាង​ក៏បាន​មក​មើលឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ​។​

    ជុំវិញ​ករណីនេះ​សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ និង​ស្រាវជ្រាវ​រក​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់៕

Unnamed
adverise with khmeread