samsung-banner
adverise with khmeread

បុគ្គលិក​ធនាគារ អម្រឹត​ត្រូវ​កុងតឺន័រ​កិន​ស្លាប់​នៅ​កៀនស្វាយ​

Unnamed %282%29

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​និង​រថយន្ត​ប្រភេទ​ស្ទូច បណ្ដាលឱ្យស្លាប់ម្នាក់​កាលពី​ថ្ងៃទី​២៩​ ធ្នូ​ ២០១៦​ វេលា​ម៉ោង៧ ​និង​៥​នាទី​យប់​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៤៥. ៤៦​ ស្ថិតនៅ​ភូមិ​សំរោង​ក្អែរ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ម៉ៃ វណ្ណា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ​ជនជាតិខ្មែរ​ មុខរបរ​បុគ្គលិក​ធនាគា​រ អម្រឹត ជិះ​ម៉ូតូ​សេ​១២៥​ព​ណ៌​ខ្មៅ​ស្លាកលេខ ​1D-0216 ទិសដៅ​អ្នក​លឿង ភ្នំពេញ ស្លាប់​នៅ​ និង​កន្លែងកើតហេតុ។​

    ប៉ូលិស​បន្តថា ដំបូង​មាន​រថយន្ត​ប្រ​ភ​ទ​ម៉ាក​ស្ទូច យីហោ ស៊ុប​ភើ​សេន​ធើ​ពាក់​ស្លាកលេខ ក​- ៧៣៤៤ ភព​៣​អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ​រត់គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​។​

    ករណីនេះ​បណ្ដាលមកពី​រថយន្ត​ពេល​បត់​ឆ្លង​ផ្លូវជាតិ​ពីស្ដាំ​ដៃ​មក​ឆ្វេង​ដៃ ​(​ពី​កើត​ឆ្លង​មក​លិច​)​ ខ្វះ​ការប្រុងប្រយ័ត្ន​ហើយ​ពេល​កើតហេតុ​មាន​សភាព​ងងឹត​ខ្លាំង​ទើប​បណ្ដាលឱ្យ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ ក្នុងទិសដៅ​ជាន់​ហ្វ្រាំង​មិនទាន់​ក៏​បុក​លើ​ផ្នែក កន្ទុយ សណ្ដោង​របស់​រថយន្ត​ចំ​ចំហៀង​ខាងឆ្វេង​បណ្ដាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

    ក្រោយ​ទទួលបាន​ព័ត៌មាន​ប៉ូលិស​ផ្នែក​ជំនាញ​ បាន​ចុះ​ដល់​កន្លែងកើតហេតុ​បន្ត​នីតិវីធី​យក​មធ្យោបាយ​បង្ក​មកកាន់​អធិការដ្ឋាន​។​ ចំណែក​សព​រប​ស់ជន​រងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

adverise with khmeread

មតិយោបល់