ប៉ូលិស​វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់​ជាមួយ​ថ្នាំញៀន​១១​កញ្ចប់​នៅ​ស្ទឹងមានជ័យ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​២៩ ​ធ្នូ​ ២០១៦ វេលា​ម៉ោង១១ ​និង​៣០​នាទី យប់​នៅ​ចំណុច ផ្លូវ​បេតុង ក្រុមទី​០៦ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ខណៈកម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង កម្លាំង​អន្តរាគមន៍​ពិសេស​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ផ្ទះជួល ហើយ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈ្មោះ សេង សុភ័ក្ត្រ ហៅ ម៉ាប់ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ ជាង​លាបថ្នាំ​ផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិដំណាក់​ធំ សង្កាត់ស្ទឹងមានជ័យ  ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន  ក្រាម​ព​ណ៌ស​ថ្លា​ចំនួន ១១ កញ្ចប់​ថង់​តូច​, ​និង​ទូរស័ព្ទដៃ​ចាស់​០១​គ្រឿង។ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕


 

Unnamed adverise with khmeread
Loading ad ...