របស់​ប្រើប្រាស់​ក្នុងផ្ទះ​ទាំង ១៨ នេះ អ្នក​ប្រហែល​មិនដែល​ដឹងថា​វា​មាន​ពេលវេលា​ផុតកំណត់​ប្រើប្រាស់​នោះឡើយ​

    ​គ្មានអ្វី​គង់វង្ស​នោះទេ ជាពិសេស​ផលិតផល​ដែល​យើង​កំពុង​ប្រើប្រាស់​មិន​ថា​កន្សែង ស្បែកជើង និង​កៅអី​រថយន្ត​។ ខាងក្រោម​នេះ​គឺជា​វត្ថុ​ទាំ ១៨ ដែលមាន​កាលកំណត់រ​ប​ស់វា ហើយ​អ្នក​មិនបាន​ដឹង​ពី​រឿង​ទាំង​នេះឡើយ​។​

​    ​* វត្ថុ​ក្នុង​បន្ទប់​គេង​៖
​    ​- ខ្នើយ​ប្រើ​បាន ២ ទៅ ៣ ឆ្នាំ ៖ លើសពី​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ឆ្អឹង​ក​។​
​    ​- ស្បែកជើង​ពាក់​ក្នុង​បន្ទប់​គេង ៦ ខែ ៖ លើសពី​នឹងធ្វើ​ឱ្យ​មិន​ស្រួល​កែងជើង និង​មាន​មេរោគ​ផ្សិត​។​

​    ​* វត្ថុ​ក្នុង​បន្ទប់ទឹក​៖
​    ​- អេ​ប៉ុង​ប្រើ​ដុស​បង្គន់​បាន ២ សប្ដាហ៍ និង​អេ​ប៉ុង​ដុស​ខ្លួន​ប្រើ​បាន ៦ ខែ ៖ លើសពីនេះ​អេ​ប៉ុង​មាន​បាក់តេរី​និង​ផ្សិត​បង្ក​ឱ្យ​អា​ឡែ​ស៊ី​បាន​។​
​    ​- កន្សែង​ប្រើ​បាន ១ ទៅ ៣ ឆ្នាំ ៖ លើសពីនេះ​កន្សែង​នឹងមាន​បាក់តេរី​កកើតឡើង​ធ្វើឱ្យប៉ះពាល់​សុខភាព​។​
​    ​- ច្រាស់​ដុសធ្មេញ​ប្រើ​បាន ៣ ខែ ៖ ដូចដែល​អ្នកដឹង​ហើយ​ថា​មាត់​យើង​សម្បូរ​បាក់តេរី ដុស​ច្រាស់​ដដែល​លើ​កាលកំណត់​ធ្វើឱ្យប៉ះពាល់​សុខភាព​មាត់​។​

​    ​* វត្ថុ​ថែ​សម្រស់​៖
​    ​- ក្រាស់​សិតសក់​ប្រើ​បាន ១ ឆ្នាំ​៖ ក្រាស់​សិតសក់​ត្រូវ​សម្អាត​យ៉ាងហោចណាស់ ១ សប្ដាហ៍​ម្ដង​និង​ប្ដូរ​មួយឆ្នាំ​ម្ដង​។ ប្រសិនបើ​អ្នក​ប្រើ​ក្រាស់​សិតសក់​ធំ​សម្រាប់​នារី គួរ​ដូរ​វា​រៀងរាល់ ៧ ទៅ ១០ ខែម្ដង​។​
​    ​- ទឹកអប់​ប្រើ​បាន​ពី ១ ទៅ ៣ ឆ្នាំ​។​

​    ​* វត្ថុ​ប្រើប្រាស់​របស់​ទារក​៖
​    ​- ក្បាលដោះ​ប្រើ​បាន​ពី ២ ទៅ ៥ សប្ដាហ៍ ៖ លើសពីនេះ​បង្ក​បាក់តេរី​ធ្វើឱ្យ​ក្មេង​រលាក​បំពង់ក​និង​ឈឺ​។​
​    ​- កៅអី​សុវត្ថិភាព​ក្មេង​ក្នុង​រថយន្ត​ប្រើ​បាន​ពី ៦ ទៅ ១០ ឆ្នាំ​។​

​    ​* វត្ថុ​សម្រាប់​ពាក់​លើ​រាងកាយ​ទាំងមូល​៖
​    ​- អាវទ្រនាប់​ប្រើប្រាស់​បាន ១ ទៅ ២ ឆ្នាំ ៖ លើសពីនេះ​ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​សុដន់​របស់​អ្នក​បាន​។​
​    ​- ស្បែកជើង​រត់​កីឡា​ប្រើប្រាស់​បាន ១ ឆ្នាំ​៖ ស្បែកជើង​កីឡា​ប្រើ​សម្រាប់​រត់​ត្រឹមតែ ៤០០ ទៅ ៥០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ លើសពីនេះ​ស្បែក​ជើងខូច​ទ្រង់ទ្រាយ​ធ្វើឱ្យ​ជើង​មិន​ស្រួល​។​

​    ​* វត្ថុ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​៖
​    ​- គ្រឿងទេស​ប្រើប្រាស់​បាន ១ ទៅ ៣ ឆ្នាំ ៖ លើសពីនេះ​វា​នឹង​បាត់​ក្លិន គ្មាន​រសជាតិ​។​
​    ​- ម្សៅ​ប្រើប្រាស់​បាន ៦ ទៅ ១២ ខែ ៖ លើសពីនេះ​ខូច​។​

​    ​* ផ្សេងៗ​៖
​    ​- ប្រដាប់​ពន្លត់អគ្គីភ័យ ១៥ ឆ្នាំ​
​    ​- ព្រី​ភ្លើង ១ ទៅ ២ ឆ្នាំ​
​    ​- ទឹកសាប៊ូ​លាង​កញ្ចក់ ៣ ខែ​
​    ​- មុង​ជ្រលក់​ថ្នាំ ២ ឆ្នាំ​៕

Untitled 1
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...