samsung-banner
adverise with khmeread

ស្ងាត់ៗ​ក្លឹប​ចិន​មួយ​បោះ​លុយ ៣០០ លាន​អឺរ៉ូ​ទៅ Real Madrid ដើម្បី​នាំ Ronaldo មក​ចិន តែ​សាមីខ្លួន​គ្រវីក្បាល​អត់​ទៅ​ទេ​!

3623bac300000578 0 image a 1 1468179505848

    ​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់​ពិភពលោក Cristiano Ronaldo បាន​បដិសេធ​ឱកាស​ចាក​ចេញពី Real Madrid ដើម្បី​លេង​ឱ្យ​ក្លិប​ចិន​មិន​បញ្ចេញ​ឈ្មោះ​មួយ​ក្នុងតម្លៃ​ផ្ទេរ ៣០០ លាន​អឺរ៉ូ (៣១៦ លាន​ដុល្លារ​)​។ នេះ​បើតាម​សម្តី​ភ្នាក់ងារ​របស់គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ធ្នូ​។ 

​    ​ថ្លែង​ទៅកាន់​ទូរទស្សន៍ Sky Italia ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​បាល់ទាត់​សកលលោក (Globe Soccer Awards) ក្នុង​ក្រុង​ឌុយ​បៃ លោក Jorge Mendes និយាយថា កិច្ចព្រមព្រៀង​ជាមួយ​ក្លិប​ចិន​នោះ​អាចធ្វើឱ្យ​ខ្សែប្រយុទ្ធ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​មាន​ចំណូល ១០០ លាន​អឺរ៉ូ​ក្នុង​មួយឆ្នាំ​។ 

​    ​លោក Jorge Mendes និយាយថា "​ពី​ប្រទេស​ចិន ពួកគេ​បានផ្តល់ ៣០០ លាន​អឺរ៉ូ​ដល់ Real Madrid និង​ជាង ១០០ លាន​អឺរ៉ូ​ទៀត​ដល់​កីឡាករ​។ ប៉ុន្តែ​លុយ​មិនមែនជា​អ្វីៗ​ទាំងអស់​ទេ​។ Real Madrid ជា​ជីវិត​របស់គាត់​។ Cristiano រីករាយ​នៅ Real Madrid ហើយ​វា​មិនអាច​ទៅរួច​ទេ​ដែល​ទៅ​ប្រទេស​ចិន​។ ទីផ្សារ​ចិន​ជាទី​ផ្សារ​ថ្មី​។ ពួកគេ​អាច​ទិញ​កីឡាករ​ច្រើន ប៉ុន្តែ​ជាថ្មី​ម្តងទៀត​វា​មិនអាច​ទៅរួច​ឡើយ​សម្រាប់​រ៉ូ​ណា​ល់​ដូ​"​។ 

​    ​ដំណឹង​នេះ​លេចឡើង​បន្ទាប់ពី​កីឡាករ Carlos Tevez និង Oscar បាន​ផ្ទេរ​ទៅ​ចិន​ក្នុងតម្លៃ ៨៤ លាន​អឺរ៉ូ និង ៦០ លាន​អឺរ៉ូ រៀងៗ​ខ្លួន​៕ 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់