samsung-banner
adverise with khmeread

ស្ត្រីចិនអាយុ៦៤ឆ្នាំប្រហែលជាម្តាយចាស់បំផុតរបស់ទារកទើបកើតនៅចិន

Woman

          លោកយាយ​វ័យ​៦៤​ឆ្នាំ​ម្នាក់​ ដែល​ធ្លាប់បាន​បាត់បង់​កូន​បង្កើត​តែ​ម្នាក់គត់​របស់គាត់នោះ ​បាន​ផ្តល់​កំណើត​ទារក​ប្រុស​ដែល​មាន​សុខភាព​ល្អម្នាក់​ទៀត​​ តាមរយៈ​វះកាត់​ ហើយ​លោកយាយ​ម្នាក់នេះនៅ​តែមាន​សុខភាព​រឹងប៉ឹង​ធម្មតា​នៅ​ក្រុង Changchun ក្នុងខេត្ត Jilin ប្រទេស​ចិន​កាល​ពី​ថ្ងៃទី​២៨​ខែ​ធ្នូ។​

          រូបភាព​មួយ​បង្ហាញ​ថា ស្ត្រីជាម្តាយ​សក់​ប្រផេះសម្លឹងមើល​មុខ​កូន​តូច​ប្រ​ដោយ​ក្តីរីករាយ ហើយរូបភាព​មួយទៀតជាការថតរួម​គ្នា​ជាមួយ​ក្រុម​គ្រូពេទ្យ​ក្នុង​បន្ទប់​សម្ភព​នៅ​មន្ទីរពេទ្យ Second Hospital of Jilin University ។

          លោក Teng Hong វេជ្ជបណ្ឌិត​ទទួល​បន្ទុក​ការសម្រាល​ទារក​បាន​និយាយ ថា “​លោកយាយ​មាន​ភាព​ក្លាហាន​ និងធ្វើ​ឲ្យ​ខ្ញុំរំភើ​ប” ដោយ​បាន​បន្ថែម​ថា លោក​យាយមាន​ផ្ទៃពោះតាម​រយៈវិធីបង្កកំណើត​នៅ​ខាងក្រៅមុន​ពេល​គេ​បញ្ចូល​អំប្រ៊ី​យ៉ុង​ចូលក្នុងស្បូន​របស់គាត់។

          លោកវេជ្ជបណ្ឌិត Teng បាន​និយាយថា “គាត់គឺជា​ស្ត្រីចំណាស់​ដែល​មាន​ផ្ទៃពោះ​ និង​ធ្លាប់បាត់បង់​កូន​តែម្នាក់គត់របស់គាត ដូច្នេះគាត់រងសម្ពាធខ្លាំង​ទាំង​ផ្នែក​រាងកាយ​និង​ផ្លូវចិត្ត។ ប៉ុន្តែរាល់ពេល​ដែលគាត់មក​ពិនិត្យ​សុខភាព គាត់​បង្ហាញ​ស្នាម​ញញឹម​និង​សុភាពរាបសា​។ គាត់ក្លាហាន​ក្នុង​ការប្រឈម​នឹង​ភាព​​ប្រែប្រួល”។ ហើយថា ការ​មាន​ផ្ទៃពោះក្នុងវ័យ​ចំណាស់បែបនេះ​ប្រឈម​នឹង​បញ្ហា​សុខភាព​ខ្លាំង​ណាស់៕

adverise with khmeread
ប្រភព៖ Chinadaily

អ្នកនឹងចូលចិត្ត

មតិយោបល់