samsung-banner
adverise with khmeread

Carlos Tevez ក្លាយជា​កីឡាករ​ស៊ីប្រាក់​ឈ្នួល​ខ្ពស់បំផុត​លើ​ពិភពលោក ក្រោយ​ដាក់​ប៊ិក​ចុះហត្ថលេខា​លេង​ឱ្យ​ក្លឹប​ចិន​

Tevez 1

    ​Carlos Tevez បានក្លាយ​ខ្លួន​ទៅជា​កីឡាករ​បាល់ទាត់​ដែល​ស៊ីប្រាក់​ឈ្នួល​ថ្លៃ​ដាច់​គេ​លើ​លោក បន្ទាប់ពី​បាន​ចូលរួម​ជាមួយនឹង​ក្លឹប Shanghai Shenhua ក្នុងតម្លៃ​ខ្លួន ៧៧​លាន​ផោន​ពី​ក្លឹប​ប្រេ​ស៊ី​ល Boca Juniors ។​

​    ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United និង​មេឃ​ខៀវ Manchester City រូបនេះ បានដាក់​ប៊ិក​ចុះហត្ថលេខា​ទៅលើ​កិច្ច​ព្រម​ព្រៀម​តម្លៃ​ប្រាក់​ឈ្នួល ៣១,៥​លាន​ផោន​ក្នុង​មួយឆ្នាំ​ជាមួយនឹង​ក្លឹប​យក្ស​ក្នុង​លី​ក​កំពូល​ចិន Chinese Super League ។​

​    ​Tevez នឹង​ត្រៀមខ្លួន​ដើម្បី​ទទួល​ប្រាក់កម្រៃ​ឈ្នួល​ចំនួន ៦១៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​នៅឯ​ទីក្រុង​សៀង​ហៃ ជាទី​ក្រុង​ដែល​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​របស់​តោ​ខៀវ Chelsea កីឡាករ Oscar នឹង​រស់នៅ​ទីនោះ​ផងដែរ បន្ទាប់ពី​បានបញ្ចប់​ការផ្ទេរ​ជាមួយនឹង​ទំហំ​ទឹកប្រាក់​ដ៏​សម្បើម​មួយ​ទៅកាន់​ក្លឹប Shanghai SIPG៕

adverise with khmeread

មតិយោបល់