adverise with khmeread V1

ប៉ូលិសឃាត់ជនអន្តោប្រវេសន៍វៀតណាម២១នាក់

    ភ្នំពេញ ៖ ​ទីតាំង​ការ​ដ្ឋាន ​បុរី​ពិភព​ថ្មី​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌសែនសុខ ត្រូវ​បាន​កម្លាំង​ប៉ូលិស​នាយក​ដ្ឋាន​ស៊ើប​អង្កេត​និង​អនុវត្ត​ និតិ​វិធី​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេស​ន៍​ក្រសួង​មហាផ្ទៃ ​ចុះត្រួត​ពិនិត្យ​ឆែកឆេរ ​ហើយ​ឃាត់​ខ្លួន​ជន​ជាតិ​វៀត​ណាម​ចំនួន​២១នាក់​ដែល​លួច​លាក់​ស្នាក់​នៅធ្វើ​ការ​ដោយ​ខុស​ច្បាប់​។​
     ​ការ​ចុះប្រ​មូលជន​ជាតិ​វៀតណាម​នេះកាល​ពី​រសៀល​ថ្ងៃទី៣០​ខែវិ​ឆ្ឆិកា ​ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍​ទោ អ៊ុក ហៃសីឡា ​ប្រធា​ននាយ​កដ្ឋាន​និង​ដឹក​នាំ​សម្រ​បសម្រួល​ដោយលោក​មាស ច័ន្ទពិសិដ្ឋ ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជ​ធានីភ្នំ​ពេញ​ព្រម​ទាំង​មាន​ការ​ចូល​រូម​សហការ​ពីសមត្ថកិច្ច​មូល​ដ្ឋាន​ផង​ដែរ​។​
​    មន្ត្រីប៉ូលិសបានឲ្យដឹងថា ដោយមានការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋ​និងអាជ្ញាធរ​មូល​ដ្ឋាន​រាយ​ការណ៍​ពី​ជន​ជាតិ​ បរទេស​កំពុ​ងតែ​ស្នាក់​នៅ​លួចលាក់ធ្វើការ​ដោយខុសច្បាប់​នៅ​ព្រះរា​ជា​ណាចក្រ​កម្ពុជា​ សមត្ថកិច្ចក៍បានសុំការសហការពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះឆែកឆេរការដ្ឋានខាងលើ នេះរកឃើញមានជនជាតិវៀតណាមដែលស្នាក់នៅខុសច្បាប់ក៍ឃាតខ្លួនតែម្តង។​ ជន​ជាតិវៀត​ណាម​ទាំង​នោះ​ត្រូវ​បានស​មត្ថកិច្ច​បញ្ជូន​ទៅកាន់​អគ្គនាយក​ដ្ឋាន​អន្តោរ​ប្រវេស​ន៍ដើម្បី​បណ្តេញ​ចេញ​ពីកម្ពុកជា​៕

adverise with khmeread

មតិយោបល់