Diego Maradona និយាយថា Cristiano Ronaldo លេង​មិនទាន់​ដល់​កម្រិត​កំពូល​នៅឡើយ​ទេ​

    ​តារា​ឆ្នើម​របស់​ក្រុម​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo គឺ "​លេង​មិនទាន់​ដល់​កម្រិត​កំពូល​នៅឡើយ​ទេ​"​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន​លោក Diego Maradona​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ បាន​រីករាយ​ជាមួយនឹង​ជោគជ័យ​ដ៏​សម្បើម​ក្នុង​ឆ្នាំ​២០១៦ ដោយ​អាច​ចូលរួម​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ក្លឹប​កំពូល​អឺរ៉ុប Champions League ម្ចាស់​ជើង​ក្លឹប​កំពូល​របស់​ពិភពលោក Club World Cup និង​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប Euro 2016 ជាមួយនឹង​ពានរង្វាន់​បុគ្គល​តារា​ឆ្នើម​របស់​ពិភពលោក Ballon d’Or ជា​លើក​ទី​បួន និង​ពានរង្វាន់​បុគ្គល​ជាច្រើន​ដទៃទៀត​។​

​    ​ទោះជា​យ៉ាងណាក្តី Maradona ជឿជាក់ថា តារាបាល់ទាត់​ដែល​អាច​ស្វែងរក​គ្រាប់​បាល់​ចំនួន ២៣​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន ២២​លើក​ឱ្យ​ក្លឹប និង​ប្រទេស​ក្នុង​រដូវ​កាល​នេះ គឺ​មិនទាន់​អាច​បង្ហាញ​ពី​ទម្រង់​លេង​នៅឯ​កម្រិត​កំពូល​របស់គាត់​នៅឡើយ​នោះទេ​។​

​    ​Maradona បានបញ្ជាក់​ទៅកាន់​អ្នកកាសែត​ថា "​ខ្ញុំ​ចង់ឱ្យ Real Madrid និង Napoli លេង​នៅថ្ងៃនេះ ដោយសារតែ Ronaldo គឺ​មិន​ស្ថិតនៅ​កម្រិត​កំពូល​របស់គាត់​នោះទេ​។ ទោះជា​យ៉ាង​ក្តី ដោយ​ស្ថិតនៅក្នុង​ខែកុម្ភៈ ខ្ញុំ​គិតថា​គាត់​នឹង​ស្ថិតនៅក្នុង​កម្រិត​លេង​លំដាប់​កំពូល​ក៏ដូចជា​មិត្ត​រួម​ក្រុម​របស់គាត់​ផងដែរ​"៕

adverise with khmeread