ហង្ស​ក្រហម Liverpool ចាប់អារម្មណ៍​ចង់បាន Jese Rodriguez ពី PSG

    ​ហង្ស​ក្រហម Liverpool បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ទៅលើ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Paris St Germain កីឡាករ Jese Rodriguez​។ នេះ​បើ​យោងតាម​សម្តី​របស់​មិត្ត​រួម​សញ្ជាតិ​របស់គាត់​មួយរូប​។​

​    ​អតីត​តារាបាល់ទាត់​របស់​ក្រុម​អធិរាជ​ស Real Madrid រូបនេះ អាច​នឹង​ចាក​ចេញពី​ទឹកដី Parc de Princes ក្នុង​ទីផ្សារ​ខែមករា​ខាងមុខ ត្រឹម​ពេល​ប្រាំ​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​គាត់​បានធ្វើ​ដំណើរ​ចាក​ចេញពី​ទឹកដី Bernabeu​។​

​    ​ក្នុងចំណោម​ក្លឹប​ដែល​បង្ហាញ​ការចាប់អារម្មណ៍​ទៅលើ​កីឡាករ​យុវជន​អេ​ស្ប៉ា​ញ​រូបនេះ ក៏មាន​ក្លឹប La Palmas ផងដែរ ដែលជា​ក្លឹប​កំណើត​របស់គាត់​។ ទោះជា​យ៉ាង​ក្តី​ក្លឹប​មកពី​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga មួយ​នេះ ប្រហែលជា​មិនអាច​សម្រប​ទៅនឹង​តម្លៃ​ប្រាក់​ឈ្នួល​របស់​កីឡាករ​វ័យ ២៣​ឆ្នាំ​រូបនេះ​បានឡើយ ដែល​ប្រធាន​ក្លឹប​លោក Angel Ramirez បាន​អះអាង​យ៉ាង​ដូច្នេះ​។​

​    ​លោក Ramirez ក៏បាន​ធ្លោយមាត់​ក្នុងការ​បង្ហើប​ពី​ចំណាប់អារម្មណ៍​បង្ហាញ​ដោយ Liverpool និង​ក្លឹប​យក្ស​ក្នុង​តំបន់​អឺរ៉ុប​មួយចំនួនទៀត​ផងដែរ​។​

​    ​អ្នកចាត់ការ​ទូទៅ​រប​ស់​ហង្ស​ក្រហម លោក Jurgen Klopp កំពុង​ឃ្លាំមើល​កីឡាករ​ដែល​អាច​ជំនួស​តំណែង​របស់​តួអង្គ​ដ៏​សំខាន់​របស់​ក្លឹប Sadio Mane ខណៈដែល​ខែក្រោយ​នេះ​គាត់​នឹង​ចាក​ចេញពី​ក្លឹប​ដើម្បី​បំពេញ​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ​នៅឯ​ព្រឹត្តិការណ៍​ពាន​អាហ្វ្រិក African Cup of Nations ។ ហង្ស​ក្រហម​ក៏បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ខ្សែប្រយុទ្ធ​ស្លាប Alex Oxlade-Chamberlain របស់​កាំភ្លើង​ធំ Arsenal ផងដែរ​៕

629858694
adverise with khmeread