Lionel Messi ជាប់​ជា​កីឡាករ​ចែក​បាល់​ល្អ​ដាច់​គេ​លើ​ពិភពលោក​ប្រចាំឆ្នាំ ២០១៦

​    ​ជាថ្មី​ម្តងទៀត Lionel Messi ត្រូវបាន​គេ​បោះឆ្នោត​ជា​អ្នក​ចែក​បាល់​ល្អ​ដាច់​គេ​លើ​លោក​សម្រាប់​ឆ្នាំ​២០១៦ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បន្ទាប់ពី​សហព័ន្ធ​ប្រវត្តិសាស្ត្រ​បាល់ទាត់​អន្តរជាតិ ហៅ​កាត់ IFFHS បានប្រកាស​ពី​លទ្ធផល​ជា​សាធារណៈ​។​

​    ​យោងតាម IFFHS ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ អាច​ទទួលបាន​ពិន្ទុ​ចំនួន ១៧២​ពិន្ទុ​ច្រើនជាង​បួន​សំឡេង​កាលពី​ឆ្នាំមុន ដោយបាន​បញ្ចប់​ពីលើ Andres Iniesta ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ពីរ​ជាមួយនឹង​ពិន្ទុ​ចំនួន ៦៦​ពិន្ទុ​ហើយ Toni Kross ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​បួន​ជាមួយនឹង ៤៥​ពិន្ទុ​។​

​    ​ពានរង្វាន់​មួយ​នេះ​ត្រូវ​បានឈ្នះ​ជា​លើកដំបូង​ដោយ​អ្នកចាត់ការ​ទូទៅ​បច្ចុប្បន្ន​របស់​អធិរាជ​ស Real Madrid លោក Zinedine Zidane កាលពី​ឆ្នាំ​២០០៦ និង​តាម​ពីក្រោយ​ដោយ Kaka ក្នុង​ឆ្នាំ​២០០៧​។​

​    ​បន្ទាប់ពីនោះ ពានរង្វាន់​មួយ​នេះ​ត្រូវបាន​គ្របដណ្តប់​ដោយ Xavi និង Iniesta ខណៈដែល Kroos មានឱកាស​ទទួល​វា​នៅក្នុង​ឆ្នាំ​២០១៤​។​

​    ​ខាងក្រោម​នេះ​ជា​ចំណាត់ថ្នាក់​កំពូល​ទាំង​១០ ដោយ​ផ្អែកទៅលើ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​ចំនួន ៥៦​ប្រទេស​៕

14830145460283 adverise with khmeread

មតិយោបល់