Neymar បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកកា​សែត ពេល​និយាយ​អំពី​ក្លឹប​បន្ទាប់​ដែល​ខ្លួន​ចង់​លេង​ឱ្យ​

    ​Neymar បាន​ចុះហត្ថលេខា​ទៅលើ​កុងត្រា​ថ្មី​រយៈពេល​ប្រាំ​ឆ្នាំ​ជាមួយ​អ្នកមាន​បុណ្យ Barcelona កាលពី​ខែតុលា ប៉ុន្តែ​គាត់​បានរៀបចំ​គម្រោង​ហើយ​ជាស្រេច​សម្រាប់​ជីវិត​មួយ​ដែល​នៅ​ឆ្ងាយ​ពី​ទឹកដី Camp Nou ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ នឹង​ស្នាក់នៅ​ជាមួយនឹង​ក្លឹប​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ​រហូតដល់​ឆ្នាំ​២០២១ ដូច្នេះ​គាត់​នឹងមិន​អាចធ្វើ​ការផ្លាស់​លំនៅ​របស់ខ្លួន​នាពេល​ឆាប់ៗ​នេះឡើយ​។​

​    ​ទោះជា​យ៉ាងណាក្តី គាត់​បានបង្ហាញ​ពី​គម្រោង​របស់គាត់​ជាស្រេច ជាមួយនឹង​គោលបំណង​ក្នុងការ​វិលត្រឡប់​ទៅកាន់​ទឹកដី​កំណើត​របស់ខ្លួន​នៅឯ​ជំហាន​បន្ទាប់​នា​ថ្ងៃ​អនាគត​។​

​    ​Neymar ត្រូវបាន​បណ្តុះបណ្តាល​ដោយ​ថ្នាល​ហ្វឹកហ្វឺន​ដ៏​ល្បីល្បាញ​របស់ Santos និង​បានបញ្ជាក់​ពី​គុណភាព​របស់​ពួកគេ​ដោយ​ការបញ្ចប់​ការផ្លាស់​ជាមួយនឹង​ទំហំ​ទឹកប្រាក់​ដ៏​ធំ​មួយ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​ដោយហេតុនេះ គេ​រំពឹងទុក​ថា​គាត់​នឹង​វិលត្រឡប់​ទៅកាន់​ក្លឹប​កំណើត​របស់ខ្លួន ប៉ុន្តែ​មិន​ដូចជា​ការរំពឹងទុក​នោះឡើយ​។​

​    ​ដោយ​បញ្ជាក់​បន្ទាប់ពី​បញ្ចប់​ការប្រកួត​សប្បុរស Game of Stars ដើម្បី​រៃអង្គាសប្រាក់​ជូន​ដល់​ក្លឹប Chapecoense, Neymar បានបញ្ជាក់​ទៅកាន់​អ្នកកាសែត​ថា "​ប្រសិនជា​ខ្ញុំ​អាច ខ្ញុំ​នឹង​ពេញចិត្ត​លេង​ឱ្យ Flamengo វា​នឹង​ជា​កិត្តិយស​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្ញុំ​ក្នុង​លេង​នៅលើ​ទឹកដី Maracana​។ ខ្ញុំ​នឹង​លេង​នៅ​ទីនោះ​រាល់ថ្ងៃ​។ វា​គឺជា​ក្លឹប​មួយ​ដែល​ខ្ញុំ​ចង់​លេង​ឱ្យ​បំផុត​"៕

Jfvctwfod3hi1gy7bc98v10bi adverise with khmeread

មតិយោបល់