​រញ្ជួយ​ដី​វាយប្រហារ​ក្បែរ​កោះ​ទេសចរណ៍​ដ៏​ល្បី បាលី ប្រទេស​ឥណ្ឌូនេស៊ី​

    ​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,២ រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌូនេស៊ី ជាមួយ​រំ​ញ័រ​បាន​រាលដាល​ដល់​កោះ​ទេសចរណ៍​បាលី ដ៏​ល្បី​របស់​ពិភពលោក​។​

​    ​ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​អាមេរិក​បាន​រាយការណ៍​ថា គ្រោះ​រញ្ជួយ​នេះ​បាន​វាយប្រហារ​នៅ​ម៉ោង​ប្រហែល ៦ និង ៣០ នាទី (​ម៉ោង​ក្នុង​តំបន់​) ថ្ងៃ​សុក្រ​នេះ​នៅ​តំបន់ Sumbawa ប៉ុន្តែ​មិនមាន​ការប្រកាស​ពី​រលក​ស៊ូ​ណា​ម៉ិ​ឡើយ​ហើយក៏​មិនមាន​របាយការណ៍​នៃ​ការខូចខាត​ផងដែរ​។​

​    ​ចំណុច​រញ្ជួយ​មាន​ចម្ងាយ​ពី​ភូមិ Tolotangga ៣៣ គីឡូម៉ែត្រ​និង​ប្រហែល ១.៣៥០ គីឡូម៉ែត្រ​ពី​រដ្ឋធានី​ហ្សា​ការ​តា​។ គ្រោះ​រញ្ជួយ​នេះ​មាន​ជម្រៅ ៧២ គីឡូម៉ែត្រ​៕

ប្រភព៖ បរទេស

1 adverise with khmeread

មតិយោបល់