អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ម្នាក់នេះ​ប្រើ​ក្បាច់​កាត់ត​រូប​ខ្លួនឯង​ជាមួយ​តារា​ល្បី ឥឡូវ​ល្បី​លឿន​មិនបាច់​ប្រឹង​របស់គាត់​មែន​

    ​លោក Kirby Jenner គឺជា​បងប្អូន​ភ្លោះ​សម្ងាត់​របស់​នាង Jenner ហើយ​គាត់​មាន​រូបភាព​ដើម្បី​បង្ហាញ​វា​។​

​    ​យោងតាម​វេ​ប​សាយ Acid Cow អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​រូបនេះ​បាន​លេងសើច​កាត់ត​រូបភាព​របស់គាត់​ជាមួយនឹង​តារា​ម៉ូ​ដែល​ដ៏​ល្បីល្បាញ​នាង Kendall​។​

​    ​ដោយ​ខ្លួន​មិន​ល្បី​ដូច​តារា​អាជីព​ផ្សេងទៀត គោលបំណង​របស់គាត់​គឺ​ចង់​ផ្ដល់​ភាព​រីករាយ​ដល់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​គ្រប់កន្លែង​។ រូបភាព​កាត់ត​ជាមួយនឹង​នាង Kendall បានធ្វើឱ្យ​តារា​អ៊ី​ន​ធឺ​ណេ​ត​រូបនេះ​មាន​អ្នក Follow នៅលើ​បណ្ដាញ​សង្គម Instagram រហូតដល់​ទៅ ជាង ៤៥ ម៉ឺន​នាក់​។ នៅពេលដែល​គាត់​ប្រើ Photoshop កាត់​ដូច្នេះ ពិតជា​កំពូល​ថ្វីដៃ​កាត់ត​មិនធម្មតា​មែន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត