adverise with khmeread Index

ឃាត់​បុរស​៣​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២​កន្លះ​នៅ​ថ្ងៃទី​២០​ មករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខផ្ទះ​លេខ​១ ផ្លូវ​លេខ​២១៩ ក្រុមទី​២៤ ភូមិ​៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ហើយ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត នៅ​ចំណុច​ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​១១០ ក្រុមទី​២ ភូមិ​៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ គឹម វាសនា ហៅ ស្នា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល​លេខ​៤៦ ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​២-​ឈ្មោះ សន រតនា ហៅ ខ្នា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​លេខ​៤៦ ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​និង​៣-​ឈ្មោះ ម៉ម ឆ​វ័ន ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​១១០ ភូមិ​២ ក្រុមទី​៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក​។​
    ចំណែក​វត្ថុតាង​ចាប់យក​ពី​ជនសង្ស័យ​មាន​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២​កញ្ចប់​តូច ចាប់យក​ពី​ជនសង្ស័យ​ឈ្មោះ​សន រតនា ហៅ​ខ្នា និង​ឈ្មោះ ម៉ម ឆ​វ័ន ហៅ ម៉ាប់​, ម៉ូតូ​មួយគ្រឿង​ម៉ាក​Honda Click ពណ៌​ក្រហម លាយ​ខ្មៅ ស៊េរី​2010 ពាក់​ស្លាក​លេខ​ភ្នំពេញ 1AT 0079 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​0056476,​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​ម៉ាក Blackview ពណ៌​ស មាន​ស៊ីម​លេខ 098 505 893 ,​ម៉ាក​Sam sung S2 ពណ៌​ស មាន​ស៊ីម​លេខ 093 530 191 និង​ម៉ាក Nokia 108 ពណ៌​ខ្មៅ មាន​ស៊ីម លេខ 096 4876 687 ,​កូន​កាបូប​ពណ៌​ខ្មៅ ២ និង​ក្រឡា​ការ៉ូ ១​និង​លុយ​ចំនួន ១០០​ដុល្លារ ។​
     ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២០​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​កម្លាំង​ល្បាត​របស់​ប៉ូលិស​ប៉ុ​ស្តុិ៍ផ្សារ​ដេប៉ូ​ទី​១ បាន​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់​ឈ្មោះ គឹម វាសនា ហៅ ស្នា និង​ឈ្មោះ សន រតនា ហៅ ខ្នា ព្រមទាំង​ដកហូត​បាន​គ្រឿង ញៀន​១ កញ្ចប់​បន្ទាប់មក​បាន​បន្ត​ការសហការ ជាមួយ​ផ្នែក​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ទៀត​ឈ្មោះ ម៉ម ឆ​វ័ន ហៅ ម៉ាប់ ព្រមទាំង​ដកហូត គ្រឿងញៀន​មួយកញ្ចប់​ទៀត ។​
      បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​ឃាត់ ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

adverise with khmeread

មតិយោបល់