George Michael បន្សល់ទុកប្រាក់ច្រើនសន្ធឹកសន្ធាប់ ក្រោយទទួលមរណភាព

          តាមព័ត៌មានថា តារា​ចម្រៀង​អង់គ្លេស George Michael បាន​ចែករំលែក​​ប្រាក់ភាគច្រើន​​ក្នុងចំណោម​ប្រាក់​១០៥​លាន​ផោន​​ សម្រាប់​បង​ស្រីរបស់​គាត់​ឈ្មោះ Melanie ។​

          បន្ទាប់ពី​មរណភាព​ប្អូន​ប្រុស​របស់​ខ្លួន​នៅ​ថ្ងៃបុណ្យ​ណូអែល Melanie ជា​ជាង​កាត់សក់​ឥឡូវនេះ កំពុង​ត្រៀម​ខ្លួន​ទទួល​យក​ប្រាក់​៥០​លានផោន​ នេះបើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត The Sun ។

          Melanie វ័យ​៥៥​ឆ្នាំ ដែល​បាន​គាំទ្រ​ George Michael ​ម្ចាស់​បទ Careless Whisper ខណៈ​ពេល​តារាចម្រៀងរូបនេះ​ធ្វើ​ដំណើរ​ជុំវិញពិភព​លោក​ជាមួយ​នឹង​កេរ្តិ៍​ឈ្មោះដ៏ល្បីល្បាញនោះ មាន​ភាព​ជិតស្និទ្ធ​ជាង​គេក្នុងចំណោម​សមាជិក​គ្រួ​សារ​។

          បងស្រីម្នាក់ទៀត​របស់ George Michael ឈ្មោះ Yioda វ័យ​៥៧​ឆ្នាំ​ក៏ទទួល​បាន​ចំណែក​ខ្លះ​នៃ​ប្រាក់​​នេះ​ដែរ។

          អ្នកដឹងរឿងម្នាក់បាន​និយាយថា​”​ George មាន​ភាព​ជិតស្និទ្ធជាមួយ​នឹង​បង​ប្អូន​ស្រីរបស់គាត់ខ្លាំង​ណាស់​ ហើយ​ប្រាកដ​ណាស់ថា ពួកគេនឹង​ទទួល​បាន​ចំ​ណែក​ភាគច្រើន​នៃទ្រព្យសម្បត្តិ​របស់គាត់ ជាពិសេស Melanie ដែល​មាន​ភាព​ស្និទ្ធ​ស្នាល​ជាងគេ”។

          ប្រភព​ដដែល​បាន​បន្ថែម​ថា វាពិតជា​ចាំបាច់ខ្លាំង​ណាស់​​ចំពោះ George ក្នុង​ការ​មើល​ថែ​ក្រុម​គ្រួសារ​ សូម្បី​ក្រោយពេល​គាត់​ស្លាប់ហើយក៏ដោយ៕

George
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...