ឪពុកក្មេក​ចាប់​បឺត​មាត់​កូនប្រសា​ថ្ងៃ​រៀបការ ដោយសារ​ភ្ញៀវៗ​ដុត​គាត់​ពេក នៅ​ចិន​

    ​ឪពុកក្មេក​ជនជាតិ​ចិន​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ថើប​កូនក្រមុំ​របស់​កូន​ខ្លួន​ដើម្បី​ឈ្នះ​ការ​ភ្នាល់​មួយ​ជាមួយនឹង​ភ្ញៀវ​ចូលរួម​កម្មវិធី​។​

​    ​បុរស​វ័យ​កណ្ដាល​រូបនេះ​បាន​ចូលរួម​ក្នុង​កម្មវិធី​រៀប​ការកូន​របស់ខ្លួន ហើយ​ភ្ញៀវៗ​បាន​ដុត​គាត់​ឱ្យ​ថើប​កូនក្រមុំ​ដើម្បី​ទទួលបាន​ប្រាក់ ១ ម៉ឺន​យ័ន (១.៤៤៩ ដុល្លារ​) នេះ​បើ​យោងតាម​របាយការណ៍​។​

​    ​តាម​របាយការណ៍ មង្គលការ​នោះ​ធ្វើឡើង​នៅ​ភូមិ​មួយ​ក្នុង​ខេត្ត​ហឺ​ណាន ភាគ​កណ្ដាល​ប្រទេស​ចិន​។​

​    ​ល្បែង​លេង​ក្នុង​ពិធីមង្គលការ​ដ៏​ចម្លែក​នេះ​ត្រូវបាន​ផុស​ដោយ​វេ​ប​សាយ Qi Di Shi Bao កាលពី​ថ្ងៃទី ២៥ ខែធ្នូ​៕

 

3bae7c3a00000578 0 image a 16 1482929398168
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...