ដោះស្រាយ​បញ្ហា​ថយចុះ​ការចងចាំ ឆ្អឹង​ផុយ និង​ភ្នែក​អន់ ចំណាយ​តែ ២០០០ រៀល​ប៉ុណ្ណោះ​

    ​តាមរយៈ​រូបមន្ត​ខាងក្រោម​នេះ​នឹង​ជួយ​អ្នកដោះស្រាយ​បញ្ហា​ថយចុះ​ការចងចាំ ឆ្អឹង​ផុយ និង​ភ្នែក​អន់ ហើយ​វា​ក៏​ជួយ​បណ្ដេញ​ជាតិពុល​ពី​រាងកាយ ពង្រឹង​ឆ្អឹង ជំរុញ​មុខងារ​ភ្នែក​ភ្លឺ​ច្បាស់​ផងដែរ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ក្រូចឆ្មា ៣ គ្រាប់​
​    ​- ទឹកឃ្មុំ ៣ ស្លាបព្រា​បាយ​
​    ​- ឈើអែម ២ ស្លាបព្រា​បាយ (​ដាក់​ឬ​មិន​ដាក់ តាម​ចំណង់​ចំណូលចិត្ត ប្រសិនបើ​ចង់​បន្ថែម​ក្លិន​ឈ្ងុយ​)
​    ​- ខ្ញី​ទំហំ ២ សង់ទីម៉ែត្រ​
​    ​- ឆៅ​ថាវ ១២៥ ក្រាម​។​

​    ​* របៀប​ធ្វើ​៖ លាង​ខ្ញី និង ឆៅ​ថាវ កោស​សំបក​ចេញ​និង​កិន​បញ្ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក បន្ទាប់មក​ដាក់​ក្រូចឆ្មា​ចូល (​កាត់​ដុំៗ​យក​ទាំង​សំបក​) កិន​ឱ្យ​សព្វ​ម្ដងទៀត​។​

​    ​កាយ​កាក​ក្រូច​ចេញ ហើយ​កិន​ម្ដងទៀត​រហូតដល់​អ្វីៗ​សព្វ​ល្អ​។ ថែម​ទឹកឃ្មុំ និង​ឈើអែម និង​លាយ​ឱ្យ​សព្វ​ចូលគ្នា បន្ទាប់មក​ទុក​ក្នុង​កែវ​មាន​គម្រប​មួយ​និង​ទុក​ក្នុង​ទូទឹកកក​។​

​    ​* ប្រើប្រាស់​៖ ទទួលទាន ១ ស្លាបព្រា​កាហ្វេ ២ ដង​ក្នុង​មួយថ្ងៃ​រយៈពេល ៣ សប្ដាហ៍​។​

​    ​* អាហារ​ផ្សេងទៀត​ជំរុញ​មុខងារ​ខួរក្បាល​និង​ការចងចាំ​៖
​    ​- ផ្លែ​ប៉ោម​
​    ​- រមៀត​
​    ​- សូកូឡា​ខ្មៅ​
​    ​- គ្រាប់​ធុញ្ញ​ជាតិ​
​    ​- ឆៃថាវ​ក្រហម​
​    ​- ស៊ុត​
​    ​- ត្រី​៖ ត្រី​សា​ម៉ុង សា​ដី​ន ។​ល​។ ដែល​សម្បូរ​អូ​មេ​ហ្គា​៣
​    ​- តែ​បៃតង​
​    ​- ផ្លែ​ប៊ឺ​រ​
​    ​- ខ្ទឹមបារាំង​ឆៅ​
​    ​- ប៉េង​បោះ​៕

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់