លេចឮ​ដំណឹង​ថា Angelina Jolie ស្រក ៣៤ គីឡូក្រាម និង វង្វេងស្មារតី​

​    ​យោងតាម​ប្រភព​ផ្ទៃក្នុង​បាន​លាតត្រដាង​ថា អ្នកស្រី Angelina Jolie មាន​បញ្ហា​ទាំង​សតិអារម្មណ៍​និង​ផ្លូវកាយ​ក្រោយ​ការ​លែងលះ​លោក Brad Pitt ហើយ​គាត់​ចាប់ផ្តើម​ស្គម​ទៅៗ និង​ថែមទាំង​មានបំណង​សម្លាប់ខ្លួន​ទៀតផង​។​

​    ​យោងតាម​ទស្សនាវដ្ដី National Enquirer ឱ្យ​ដឹង​ថា បន្ទាប់ពី​លែងលះ​លោក Brad Pitt និង​កិច្ចព្រមព្រៀង​ចិញ្ចឹម​កូន អ្នកស្រី Jolie នឿយហត់​ទាំង​ផ្លូវកាយ​និង​ចិត្ត​។ ទំព័រមុខ​ទស្សនាវដ្ដី National Enquirer បានសរសេរថា "Angelina Jolie ស្រក​ទម្ងន់ ៣៤ គីឡូក្រាម ជិត​ស្លាប់ និង​កំពុង​ដេក​សម្រាក​នៅ​មន្ទីរពេទ្យ​"​។​

​    ​ទស្សនាវដ្ដី​បាន​បន្តថា "​ដោយ​សារភាព​តានតឹង​ពី​ការ​លែងលះ​ជាមួយ Brad Pitt អ្នកស្រី Angelina Jolie បាន​ស្រក​គីឡូ​ហើយ​ថែមទាំង​បាក់​ទឹកចិត្ត​"​។ ប្រភព​មួយទៀត​ថែមទាំង​បាន​លាតត្រដាង​ថា អ្នកស្រី​ថែមទាំង​បានគិត​អំពី​ការធ្វើអត្តឃាត​ខ្លួនឯង​ទៀតផង​។​

​    ​ប្រភព​បាន​និយាយថា "Angelina វង្វេងស្មារតី​។ គាត់​តែងតែ​សោកសៅ តែងតែ​រអ៊ូ​ប្រាប់​កូនៗ​ថា Brad ជា​ឪពុក​មិនល្អ​។ គាត់​មិន​ព្រម​ទទួលទាន​ឬក៏​ផឹក​រហូតដល់​សុខភាព​ទ្រុឌទ្រោម​។ Angie កំពុង​ឆ្លងកាត់​ពេលវេលា​លំបាក និង​មាន​ឥរិយាបថ​ស្លន់ស្លោ និង​អារម្មណ៍​មិន​នឹងន​ទេ​"​។​

​    ​យ៉ាងណាក្តី បន្ទាប់ពី​ដំណឹង​នេះ​ត្រូវបាន​ចែករំលែក​សុសសាយ វេ​ប​សាយ Gossip Cop បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​នេះ​ដោយ​អះអាងថា ទស្សនាវដ្ដី National Enquirer ចុះផ្សាយ​តែ​ព័ត៌មាន​មិន​ពិត​។ វេ​ប​សាយ​នេះ​ថែមទាំង​បានបង្ហាញ​ភស្តុតាង​ថា កាលពី​ឆ្នាំ ២០១៥ National Enquirer បាន​ចុះផ្សាយ​ព័ត៌មាន​មិន​ពិត​ដែលថា Angelina មាន​ទម្ងន់​ត្រឹមតែ ៣៧ គីឡូក្រាម​តែប៉ុណ្ណោះ​។​

​    ​យោងតាម​វេ​ប​សាយ Gossip Cop បានឱ្យដឹងថា វា​ជា​ការពិត​ដែល​អ្នកស្រី Angie កំពុង​ឆ្លងកាត់​ពេលវេលា​លំបាក ប៉ុន្តែ​គាត់​នៅតែ​ព្យាយាម​មើលថែ​ខ្លួនឯង​ដើម្បី​កូនៗ​របស់គាត់ ហើយ​កាលពីពេល​ថ្មីៗ​នេះ អ្នកតំណាង​របស់​អ្នកស្រី​បាន​ច្រានចោល​ដំណឹង​ដែលថា Angie បាន​ដួលសន្លប់​ដែល​តម្រូវឱ្យ​ស្នាក់នៅ​មន្ទីរពេទ្យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត