samsung-banner
adverise with khmeread

បើក​ម៉ូតូ​ទៅបុក​បង្គោល​ភ្លើង​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​

Unnamed

    ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ភ្លើង​ស្លាប់​នៅមុខ​ផ្ទះសំណាក់​សង់​ទី​ម៉​ង់​កាលពី​វេលា​ម៉ោង៥ ​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៣០ ​ខែធ្នូ ឆ្នាំ ២០១៦​នេះ ស្ថិតនៅ​ផ្លូវ​បេតុង​ក្រុមទី​៣ ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​ពួកគាត់​បានឮ​សំឡេង​លាន់​ប្រាវ​ក៏​នាំគ្នា​ចេញមក​មើល ក៏​ប្រទះឃើញ​យុវជន​ម្នា​ក់បាន​បែកក្បាល​ស្លាប់​បាត់ទៅហើយ​រួមទាំង​ម៉ូតូ ​viva ​មួយគ្រឿង​មាន​ស្លាក​លេខ​ភ្នំពេញ ​1V-4329 ​នៅក្បែរ​ជនរងគ្រោះ​។​

    សម្ថ​ត​កិច្ច​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ គន់ រតនា មានអាយុ​២៥​ឆ្នាំ ​មុខរបរ​ជា​កម្មករ​ មាន​ទីលំនៅ​ភូមិ​ដំណាក់ស្វាយ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

    សមត្ថកិច្ច​បន្តថា យុវជន​ដែល​បាន​បើក​ម៉ូតូ​មក​បុក​បង្គោល​ភ្លើង​បណ្តាលឱ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​អាច​ងងុយដេក​ហើយ​ផ្លូវ​ខាងលើនេះ​មាន​សភាព​ងងឹត​ផងដែរ​។​

    សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច ខណ្ឌមានជ័យ យកទៅ​ដំកល់ទុក​នៅ​វត្ត​តាំងក្រសាំង រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់