samsung-banner
adverise with khmeread

បើក​ម៉ូតូ​ឆ្លង​ផ្លូវ ត្រូវ​ម៉ូតូ​មួយទៀត​បុក​របួស​ទាំង​សង្ខាង​

Untitled 1

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​នា​ថ្ងៃទី​៣០​ ធ្នូ ​២០១៦​ វេលា​ម៉ោង​៧​ព្រឹក​នេះ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​26-27​ ភ្នំពេញ​ទៅ​អ្នក​លឿង​ក្នុងភូមិ​ស្តៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បណ្តាលឱ្យ​របួស​២​នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​២​នាក់​គឺ ១-​ឈ្មោះ ​ហ៊ែ​ម បឿន ភេទ​ប្រុស ​អាយុ​៦៣ ឆ្នាំ​(​ខ្មែរ​) ​មុខរបរ​កសិករ​ (​រងរបួស​ធ្ងន់​) ​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ HONDA DReam C125 ​ស៊េរី​2014 ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CF.0998 ​និង​២-​ឈ្មោះ​ ណាន ស៊ី​និច ភេទ​ស្រី​អាយុ ១៦ ឆ្នាំ ​(​ខ្មែរ​) ​មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​កណ្តាល​ក្រោម ឃុំបន្ទាយដែក ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​(​រងរបួស​ស្រាល​)​ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក់ ​Scoopy.i ព​ណ៌​ស​ពាក់​ស្លាកលេខ​ភ្នំពេញ​ 1GA.2914​។​

    ប៉ូលិស​បន្តថា ដំបូង​ជនរងគ្រោះ​ឈ្មោះ​ ហ៊ែ​ម បឿន ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ខាងលើ​ក្នុងទិសដៅ​អ្នក​លឿងទៅភ្នំពេញ​។​ ពេល​ជិះ​ដល់​ចំណុចកើតហេតុ​ក៏បាន​ឆ្លងផ្លូវ ក៏​ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត​ជិះ​ក្នុងទិសដៅ​ស្រប​បុក​ចំ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឱ្យឈ្មោះ​ ហ៊ែ​ម បឿន ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​រថយន្ត​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កៀនស្វាយ​ដឹកយក​ទៅ​ព្យាបាល​នៅ​ភ្នំពេញ។ ​ចំណែក​ភាគី​ម្ខាង​ទៀត​រងរបួស​ស្រាល​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​។​ បច្ចុប្បន្ន​ម៉ូតូ​ទាំងពីរ​គ្រឿង​ប៉ូលិស​ជំនាញ​កំពង់​វាស់វែង​ដើម្បី​បន្ត​នី​តី​វិធី​៕

adverise with khmeread

មតិយោបល់