adverise with khmeread 5

កាបូបស្ពាយ​ដែល​ធ្វើឱ្យ​ចោរ​វិលមុខ​!

នេះ​គឺជា​កាបូបស្ពាយ​ដែល​រចនា​ឡើង​ប្រកបដោយ​ភាព​ប៉ិនប្រសប់​ដើម្បី​ជៀសវាង​ពី​ករណី​ចោរ​លូក​ហោប៉ៅ ពីព្រោះ​គ្រប់​រូត​ទាំងអស់​សុទ្ធ​នៅ​ផ្នែក​ខាងក្នុង​នៃ​កាបូបស្ពាយ ធ្វើ​ឲ្យ​ក្រុមចោរ​ដែល​ជំនាញ​ឆ្មក់​ឱកាស​នឹងត្រូវ​ឈឺក្បាល​ដោយសារ​សមាសភាព​រប​ស់​កាបូបស្ពាយ​មួយ​នេះ​ជាក់​ជាមិនខាន​។

​កាបូប​ដ៏​ពិសេស​មួយ​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​អ្នក​រចនា​ម៉ូត​ស្រី​វ័យ ៣១ សញ្ជាតិ​ស្កុ​តឡែ​ន​នាង Sarah Giblin ។ បើ​យើង​ក្រឡេកមើល​កាបូបស្ពាយ​ម៉ាក RiuBag មួយ​នេះ​តែមួយ​ភ្លេ​ត វា​ហាក់បីដូចជា​កាបូបស្ពាយ​ធម្មតា​ដទៃទៀត​អញ្ចឹង ប៉ុន្តែ​រូត​និង​ហោប៉ៅ​កាបូប​នេះ​គឺ​ស្ថិតនៅ​ផ្នែក​ខាងក្នុង មានន័យថា ឱកាស​ចោរ​លូក​ក្នុងការ​បូ​ប​សឹងតែ​គ្មាន​តែម្តង​។

​កាបូបស្ពាយ​មួយ​នេះ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង ហើយ​ក៏បាន​ឈានដល់​ការជាប់ឆ្នោត​ជា​ម្ចាស់​ពានរង្វាន់​មាស​ផ្នែក​រចនា​ម៉ូត​កាលពី​ឆ្នាំមុន​។​

RiutBag ក៏បាន​ជាប់​ឈ្មោះ​ជា​ផលិតផល​សម្រាប់ធ្វើ​ទេសចរណ៍​ដ៏​ពិសេស​ប្រចាំឆ្នាំ​មួយ​ផងដែរ​ក្នុងចំណោម​ផលិតផល​ដ៏ទៃទៀត​ដោយ​គេហទំព័រ Canoe.com ។ វា​មាន​លក្ខណៈពិសេសៗ​ជាច្រើន​ដូចជា មិន​ជ្រាប​ទឹក ការពារ​ពី​អំពើរ​ចោរកម្ម មាន​ទំហំ​គ្រប់គ្រាន់​សម្រាប់​ដាក់ Laptop ដែលមាន​ទំហំ ១៥ អ៊ីង មាន​ថត​សម្រាប់​ផ្ទុក​ឥ​វ៉ាន់​ជាច្រើន​ហើយ​ផ្ទៃ​ខាងក្នុង​មាន​សភាព​ទន់​ងាយស្រួល​ទុកដាក់​សំណុំ​ឯកសារ​ទំហំ A4 ឬ iPads និង​សំលៀកបំពាក់​ជាដើម​។​

​ការ​រចនា​ដ៏​ថ្មីស្រឡាង​សម្រាប់​ផលិតផល​មួយ​នេះ​គឺ​លោកអ្នក​អាច​រក​ទិញ​បាន​នៅលើ Online ក្នុងតម្លៃ​គួរសម​ត្រឹមតែ ៧៩ អ៊ឺ​រ៉ូ​តែប៉ុណ្ណោះ ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​ចេញលក់​នៅលើ​ទីផ្សារ​នា​ខែកុម្ភៈ​ខាងមុខ​នេះហើយ​៕

 

adverise with khmeread
ប្រភព៖ ដេលី​ម៉ែ​ល​

មតិយោបល់