តារាវាយតេន្នីសលេខ ១ ពិភពលោកនាង Serena Williams ភ្ជាប់ពាក្យជាមួយ Alexis Ohanian បន្ទាប់ពីទាក់ទងគ្នាបាន១៥ខែ

          ជើង​ឯក​កីឡាវាយ​កូនបាល់ Serena Williams បាន​ប្រកាស​ថា នាងបាន​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ប្រុស Alexis Ohamnian រួចហើយ​ បន្ទាប់ពី​ពួកគេ​​ទាក់ទង​គ្នារយៈ​ពេល​១៥​ខែ​​ ហើយ​នាង​បានធ្វើ​រឿងដ៏រំភើប​នេះក្នុងសតវត្សរ៍​ទី​២១នេះ​​។

          កីឡាការិនីវ័យ​៣៤​ឆ្នាំ​រូបនេះ​បានបង្ហើបប្រាប់ពី​ការ​ភ្ជាប់ពាក្យ​របស់​នាង​ដោយ​ភ្ជាប់ជាមួយនឹង​កំណាព្យ​មួយឃ្លាផងដែរ តាម​គេហទំព័រ Reddit ជា​គេហ​ទំ​ព័រ ដែល​ Alexis ចូល​រួម​បង្កើត​កាល​ពីឆ្នាំ​២០០៥​។

          Alexis វ័យ​៣៣​ឆ្នាំ បាន​ឆ្លើយ​តបភ្លាមៗ​ចំពោះ​ការ​ប្រកាស​ជា​សាធារណៈ​របស់ Serena ផងដែរ ដោយ​ប្រាប់នាងថា “​អូន​ធ្វើ​ឲ្យ​បង​ក្លាយជា​បុរស​រីករាយ​បំផុត​នៅលើ​លោកនេះ”។

          Serena ធ្លាប់ត្រូវ​បាន​គេភ្ជាប់ទៅនឹង​ទំនាក់ទំនងលួចលាក់ជាមួយ Drake ក្រោយ​ពី​​គេ​ប្រទះឃើញដើរ​​កម្សាន្តនៅខាងក្រៅជាមួយគ្នា​កាល​ពី​ខែកក្កដា​ឆ្នាំ​មុន​។

          Serena និង Alexis ជួប​គ្នាលើក​ដំបូង​ក្នុងពិធីអាហារថ្ងៃត្រង់មួយ ហើយ​បាន​ចាប់ផ្តើមទាក់ទង​គ្នា​កាលពីខែតុលាឆ្នាំ​មុន។ ខណៈ​ពេល​អ្នកទាំង​ពីរ​មិន​មែន​ជា​គូស្នេហ៍​ដែល​ចូល​ចិត្ត​បង្ហាញមុខ​ជា​សាធារណៈ​នោះ Alexis បាន​ផ្តល់​ការ​គាំ​ទ្រ​​ចំពោះ​អាជីព​វាយ​កូនបាល់​របស់ Serena ចាប់តាំងពីពេល​ស្គាល់គ្នាមក និង​បានបង្ហោះសារអបអរជាសាធារណៈ​នៅលើ​ Instagram របស់ខ្លួន​ផងដែរ នៅ​ពេល​ Serena លើក​ពាន​ជើងឯក Wimbledon ឆ្នាំ​២០១៦៕

Serena 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់