samsung-banner
adverise with khmeread

បន្ទប់ទឹក​ល្អ​ដាច់​គេ​លើ​ពិភពលោក​គឺមាន​តែ​នៅ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​! ចង់​លាង​គូទ​មិនបាច់​ប្រឹង ចុច​ប៊ូ​តង់​មួយ បង្គន់​ជួយ​ចាត់ការ​ឱ្យ​មួយ​ស្អាត​

1

    ​បន្ទប់ទឹក​សាធារណៈ​របស់​ប្រទេស​ជប៉ុន​ពិតណាស់​បាន​យកឈ្នះ​រាល់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។ ការ​រចនា​បង្គន់ និង​ការ​គួបផ្សំ​ជាមួយនឹង​បច្ចេកវិជ្ជា បន្ទប់ទឹក​សាធារណៈ​របស់​ប្រទេស​ជប៉ុន​មាន​លក្ខណៈពិសេស​ខុសគេ​។​

​    ​ចាន​បង្គន់​ដែល​ពួកគេ​រចនា​ឡើង មាន​បច្ចេកវិជ្ជា​ខ្ពស់​ស័ក្តិសម​នឹង​អ្នកប្រើប្រាស់​។ ជាពិសេស ពេល​លោកអ្នក​កំពុង​បន្ទោ​របង់​មិន​ចេញ មាន​ភ្លេង​កំដរ​អារម្មណ៍​ទៀតផង​។​

​    ​នៅលើ​បង្គន់​មួយ​មាន​មុខងារ​ច្រើន​ក្នុងការ​ជ្រើសរើស ដើម្បីឱ្យ​អ្នក​ចូលក្នុង​បន្ទប់ទឹក​សាធារណៈ​មាន​អារម្មណ៍​ស្រួល​។ ហើយ​អ្នក​ក៏​មិនចាំបាច់​ទៅ​យកដៃ​របស់​អ្នក​ទៅ​លាង​គូទ​នោះដែរ​។​

​    ​ក្រោយ​បន្ទោ​របង់​រួច អ្នក​អាច​ចុច​លើ​មុខងារ​បង្គន់​ដើម្បីឱ្យ​ទុយោ​មួយ​តម្រង់​បាញ់​មក​គូទ​របស់​អ្នក​សម្អាត ហើយ​បើ​មិន​ចំ អ្នក​អាច​ចុច​សា​រ៉េ​បាន​។ បន្ទាប់មក​គូទ​របស់​អ្នកនឹង​សើម មាន​ក្រដាសអនាម័យ​នៅ​ជិត​ដើម្បី​ជូត​ស​ម្ងួ​ត​។​

​    ​ច្បាស់​ណាស់​ទូរស័ព្ទ​រប​ស់​អ្នកនឹង​ជាប់​បាក់តេរី​នៅពេល​ចូល​បង្គន់ ជប៉ុន​បាន​បន្ថែម​ក្រដាសអនាម័យ​សម្រាប់​ជូត​ទូរស័ព្ទ​ថែមទៀត​ផង​។​

​    ​នេះហើយ​ជា​មូលហេតុ ដែល​បន្ទប់​សារ​ធា​រណៈ​ប្រទេស​ជប៉ុន​ល្អ​ដាច់​គេ​លើ​ពិភពលោក​នោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់