samsung-banner
adverise with khmeread

ទាស់​គ្នា​នៅ​វង់​ផឹកស៊ី​....​ស្ទាក់​វាយ​តាមផ្លូវ​របួស​ដេរ​ ១២ ​ថ្នេរ​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

Untitled 1

    កំពង់ធំ ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៩ ​ធ្នូ ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១ ​និង​៤០​នាទី យប់​នៅ​ចំណុច​ក្បែ​សាលា​ទួល​ដំណាក់​ក្នុងភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ វាយ​បែកក្បាល​ (ដេរ១២​ថ្នេរ) ហើយ​ប៉ូលិស​តាម​ចាប់​ជនដៃដល់​នៅ​ថ្ងៃទី​៣០​​ ធ្នូ​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ធី ឡែ​ន ប្រុស​២៣​ឆ្នាំ ​ភូមិ​ទួល​ដំណាក់​ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ មុខរបរ មិន​ពិតប្រាកដ។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ ​អូន ធី ភេទ​ប្រុស អាយុ១៨​ឆ្នាំ ​នៅ​ភូមិ​គូ ​ឃុំ​ចុង​ដូង ស្រុក​បារាយណ៍​ មុខរបរធ្វើស្រែ​មាន​របួស​ចំ​ពីលើ​ក្បាល ដេរ​១២​ថ្នេរ។​

    ប៉ូលិស​បន្តថា ដំបូង​ពួកគេ ផឹកស៊ី​ជាមួយគ្នា ហើយ​មានទំនាស់​ពាក្យសម្តី ហើយ​ភាគី​ម្ខាង​បានធ្វើ​សកម្មភាព​ស្ទាក់​វាយ​តាមផ្លូវ បណ្តាលឱ្យ​របួស​តែម្តង។​ លុះថ្ងៃទី​៣០ ​ធ្នូ ​២០១៦ ម៉ោង​១២​ថ្ងៃ​ត្រង់នេះ ទើប​កម្លាំង​សមត្ថកិច្ច​យើង​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​។​

    ករណី​ខាងលើ​សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​៕

adverise with khmeread

មតិយោបល់