samsung-banner
adverise with khmeread

ឃាត់ខ្លួន​ជនសង្ស័យ ​៦ ​នាក់ ពីបទ​ប្រើប្រាស់​គ្រឿងញៀន​

Unnamed %281%29

    សៀមរាប ​៖ ប៉ូលិស​ប្រឆាំង​គ្រឿង​ញឿ​ន​ខេត្ត​នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៦​ ម្សិលមិញ​បាន​ជនសង្ស័យ​ចំនួន ០៦ ​នាក់​ពីបទ​ចាត់ចែង និង ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប ហើយ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​៣០​ ខែធ្នូ ឆ្នាំ​២០១៦នេះ។​

    កិច្ច​ប្រតិ​ប​ត្ត​ការ​ខាងលើនេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ និង​កម្លាំងប្រជា​ការពារ​ភូមិ​ឃាត់​ជនសង្ស័យ​ ០៦ ​នាក់​រួមមាន៖​ ១-​ឈ្មោះ ជុន សំរេច ភេទ​ប្រុស អាយុ១៩​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ភ្នំ​ធំ ឃុំ​មង្គល​បូរី ស្រុកមង្គល​បូរី ខេត្តបន្ទាយមានជ័យ ចាត់ចែង (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​),​ ២-​ឈ្មោះ វឹង ចិត្ត ភេទ​ប្រុស អាយុ២៣​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ភូមិ​ភ្នំ​តូច ឃុំ​មង្គល​បូរី ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ចាត់ចែង (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ៣-​ឈ្មោះ វឹង ញ៉ា ភេទ​ប្រុស អាយុ២០​ឆ្នាំ មុខរបរ​ជាងឈើទីលំនៅ​ភូមិ​ភូមិ​ភ្នំ​តូច ឃុំ​មង្គល់​បូរី ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ចាត់ចែង (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ៤-​ឈ្មោះ វ៉ា​វ សា​វី ភេទ​ប្រុស
អាយុ២៥​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ចាត់ចែង (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ៥-​ឈ្មោះ ចិន្តា ឆេង​អ៊ី ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរប​រ​ជាងឈើ ទីលំនៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ ចាត់ចែង (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ និង​៦-​ឈ្មោះ ហ៊ុយ ឆាយ ភេទ​ប្រុស អាយុ២២​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន​ជើង ស្រុក​ស្ទោង ខេត្តកំពង់ធំ  ចាត់ចែង (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)។​ ​ជនសង្ស័យ​ទាំង ៦​នាក់ បច្ចុប្បន្ន​ស្នាក់នៅ​កន្លែង​សិប្បកម្ម​ឈើ ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។​

    វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​, ទូរស័ព្ទដៃ​ចំនួន ០៣​គ្រឿង  និង ឧបករណ៍ប្រើប្រាស់ថ្នាំញៀន​មួយចំនួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ស្ថិតក្រោម​ការសាកសួរ​ប​ន្ថែ​ម​របស់​សមត្ថកិច្ច និង​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់