samsung-banner
adverise with khmeread

បញ្ចូល​ហ្គាស​ខុស​បច្ចេកទេស​ឆេះ​ផ្ទះជួល​ ៨ ​បន្ទប់​របួស ២​ នាក់​

Untitled 1

    ភ្នំពេញ ៖ មាន​ករណី​ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ​កើតឡើង​នៅ​ថ្ងៃទី​៣០ ​ខែធ្នូ​ ឆ្នាំ ២០១៦ វេលា​ម៉ោង​២ ​និង​៣០​នាទី រសៀល​ត្រង់ចំណុច​ផ្ទះជួល​លេខ​៣០៤ ​ផ្លូវ​៣៦៩ ​ក្រុមទី​៥ ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បណ្តាលឱ្យ​ឆេះ​ផ្ទះជួល​០១​ខ្នង មានចំនួន ​០៨ ​បន្ទប់​ខូចខាត​ផ្ទះ​ និង​សម្ភារៈ​ទាំងស្រុង បណ្តាលឱ្យ​រងរបួស​ជ​ន​រងគ្រោះ​ចំនួន​ ០២​ នាក់​ប្រុស​គឺ​១-​ឈ្មោះ ឡោ សា ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះកើតហេតុ រងរបួស​ជា​ទម្ងន់​ត្រង់​ក្បាល ​និង​ដងខ្លួន​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាលម៉ែត​ និង​២-​ឈ្មោះ ដាំង ​ហ៊ូ​សិត ភេទប្រុស ​អាយុ​៥៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះជួល​កើតហេតុ រងរបួស​មធ្យម ត្រង់​ដៃ ជើង និង​ដងខ្លួន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​។​

    ករណីនេះ​កើតឡើង​ដោយ​ជនរងគ្រោះ​ឈ្មោះ ឡោ សា បានធ្វើ​អាជីវកម្ម​បញ្ចូល​ហ្គាស​ និង​បណ្តាលឱ្យ​ផ្ទុះ​ធុង​ហ្គាស​រងរបួស បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​តែម្តង ហើយ​ត្រូវបាន​រថយន្ត​ពន្លត់ សង្គ្រោះ​អគ្គិ​ភ័យ ប្រចាំការ​នៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ ចេញ​ជួយ​អន្តរាគមន៍​ភ្លាមៗ ដោយ​ចេញ​ពន្លត់​ចំនួន​០៣ ​គ្រឿង​ប្រើ​ទឹក​អស់ទាំង​០៣​គ្រឿង​ទើប​រលត់​ទាំងស្រុង​៕

adverise with khmeread

មតិយោបល់