ស្ពាន​ខ្ពស់​ដាច់​គេ​របស់​ពិភពលោក​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ក្នុងស្រុក​ចិន​

​    ​អាជ្ញាធរ​ចិន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​ធ្នូ​ថា ស្ពាន​ខ្ពស់បំផុត​របស់​ពិភពលោក​បាន​បើក​ឱ្យធ្វើ​ចរាចរណ៍​ក្នុងប្រទេស​ចិន ដោយ​ភ្ជាប់​ខេត្ត​ពីរ​ក្នុង​តំបន់ភ្នំ​ស្ថិតនៅ​ភាគ​និរតី​ប្រទេស និង​បន្ថយ​ពេលវេលា​ធ្វើដំណើរ​បាន ៣​ភាគ​៤​។ 

​    ​ស្ពាន​ប៉ី​ផាន​ជាំ​ង (Beipanjiang Bridge) មាន​កម្ពស់ ៥៤៥ ម៉ែត្រ រំលង​ពីលើ​ទន្លេ និង​ភ្ជាប់​ខេត្ត​តំបន់ភ្នំ​ចំនួន​ពីរ គឺ​ខេត្ត​យូ​ន​ណាន និង​ខេត្ត​គួ​យ​ចូ​វ​។ នេះ​បើតាម​នាយកដ្ឋាន​ដឹកជញ្ជូន​ខេត្ត​គួ​យ​ចូ​វប្រ​កាស​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​។ 

​    ​ស្ពាន​នេះ​ជួយ​កាត់បន្ថយ​ពេលធ្វើ​ដំណើរ​រវាង​ទីក្រុង​សួន​វៃ​ក្នុង​ខេត្ត​យូ​ន​ណាន​ទៅ​ទីក្រុង​ស៊ីវ​ចេង​ក្នុង​ខេត្ត​គួ​យ​ចូ​វ​ពី​ជាង ៤ ម៉ោង​មក​នៅត្រឹម ១​ម៉ោង​។ 
​    ​
​    ​យោងតាម​កាសែត Guizhou Daily បានឱ្យដឹងថា ស្ពាន​ប្រវែង ១.៣៤១ ម៉ែត្រ​នេះ​ចំណាយ​សាងសង់​អស់​ជាង ១ ពាន់​លាន​យ័ន (១៤៤​លាន​ដុល្លារ​)៕​

ប្រភព៖ បរទេស

adverise with khmeread