អង់គ្លេស​រកឃើញ​ឧបករណ៍​កញ្ចក់ភ្នែក សម្រាប់​ផ្សាំ​លើ​អ្នកជំងឺ​ដែល​ជិត​ពិការភ្នែក​ឱ្យមើល​ឃើញ​ឡើងវិញ​

    ​ជំងឺ​រលាក​រ៉េ​ទីន​ភ្នែក (RP) គឺជា​ជំងឺ​ហ្សែ​ន​ដ៏​កម្រ​មួយ ដែល​បំផ្លាញ​សមត្ថភាព​របស់​រ៉េ​ទីន (​ជា​ផ្នែក​មួយ​នៃ​គ្រាប់ភ្នែក​) ដើម្បី​ឆ្លើយតប​ទៅនឹង​ពន្លឺ​ដែល​ជះ​មក​ខ្លាំង​។ វិទ្យាស្ថាន The National Eye Institute បាន​ស្រាវ​រកឃើញថា​មនុស្ស ម្នាក់​ក្នុងចំណោម ៤ ពាន់​នាក់​នៅលើ​ពិភពលោក​បានកើត​ជំងឺ​នេះ​។​

​    ​យ៉ាងណាមិញ ក្នុងប្រទេស​អង់គ្លេស មនុស្ស​ដែល​មិនអាច​មើលឃើញ​ប្រហែលជា​ឆាប់ៗ​នេះ ខណៈដែល​ទីភ្នាក់ងារ​សុខភាព​ជាតិ​របស់​អង់គ្លេស (NHS) បាន​រៃអង្គាសប្រាក់​បង្កើត​ឧបករណ៍​កញ្ចក់ភ្នែក​សម្រាប់​ផ្សាំ​ក្នុងចំណោម​អ្នកជំងឺ ១០ នាក់​ដើម្បី​ជួយ​ព្យាបាល​ពី​ការពិការ​ភ្នែក​មើលមិនឃើញ​ដោយសារ​ជំងឺ​នេះ​។​

​    ​ឧបករណ៍​នោះ​ហៅថា Argus II Bionic Eye Implant ដំណើរការ​ទៅបាន​ជាមួយនឹង​បន្ទះ​កញ្ចក់​កាមេរ៉ា​តូច​មួយគូ ពាក់​ឱ្យ​អ្នកជំងឺ​។ រូបភាព​ក្នុង​កាមេរ៉ា​នោះ​នឹង​បំ​លែង​ទៅជា​សញ្ញា​ឥត​ខ្សែ​តាមរយៈ​អេឡិចត្រូត​ភ្ជាប់​ទៅនឹង​រ៉េ​ទីន​។ អេឡិចត្រូត​នេះ​ស្រដៀង​ទៅនឹង​កោសិកា​រ៉េ​ទីន បន្ទាប់មក​វា​នឹង​បញ្ចូល​ព័ត៌មាន​ទៅក្នុង​ខួរក្បាល ហើយ​ក៏មាន​ប្រសិទ្ធភាព​ស្ដារ​ពិការភាព​របស់​អ្នកជំងឺ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត